• 2019-07-19 00:10:00
  • ព័ត៌មាន

គ្មានសញ្ញាបត្រជួសជុល​ប្រាសាទដូចគេ តែបើនិយាយ​ពីជំនាញ​វិញមិន​សរសើរ​មិន​បាន​

  • 2019-07-19 00:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ជួសជុល​ប្រាសាទ​វ័យ​៥៧​ឆ្នាំ​លោក លឹម គង់ គ្មានទេ​សញ្ញាបត្រ​លើ​ជំនាញ​ជួសជុល​ប្រាសាទ ប៉ុន្តែ​តាម​រយៈបទពិសោធន៍​ធ្វើការ​ជាច្រើន​ឆ្នាំជាមួយ​អ្នកជំនាញ​បរទេស​​នោះ​ លោកកំពុង​ក្លាយជា​បុគ្គល​សំខាន់​មួយ​រូប​ក្នុងការ​ជួសជុល​ប្រាសាទ​បុរាណ​ខ្មែរ។

នៅលើ​ទំព័រ​ហ្វេសប៊ុក​អាជ្ញាធរជាតិ​អប្សរា​កាលពីខែឧសភាកន្លង​ទៅ​បាន​ចុះ​ផ្សាយ​ពី​រឿង​រ៉ាវ​ខ្លះៗ​របស់​លោក​ លឹម គង់។​

(លោក លឹម គង់/រូបភាព៖ អាជ្ញាធរជាតិ​អប្សរា)

ប្រ​ភព​ខាង​លើ​ឲ្យ​ដឹងថា​ថ្វី​ត្បិត​មាន​វ័យ​ចំណាស់​បន្តិច​មែនតែ​លោក លឹម គង់ មានជំនាញ​ច្បាស់​លាស់​ក្នុង​ការ​តថ្ម រៀប​ថ្ម ដាប់​ថ្ម លាយកាវ និង​ថែមទាំងកំពុង​បង្រៀន​កូន​ក្រុម​របស់​ខ្លួន​ពី​ការងារនេះ ផងដែរ។

លោក លឹម គង់ ធ្លាប់​បាន​ធ្វើ​ការ​ជាមួយ​អ្នកជំនាញ​ចិន ឥណ្ឌា ក្នុងការ​ជួស​ជុលប្រាសាទ ហើយ​លោក​បាន​ធ្វើការ​ជាអ្នក​ជួសជុល​ប្រាសាទនៅ​ខេត្ត​បាត់​ដំបង និង​បន្ទាយ​មានជ័យ រហូត​មក​ដល់ពេល​នេះ កំពុង​ធ្វើ​ការនៅ​អាជ្ញាធរជាតិ​អប្សរា និងកំពុង​ជួស​ជុល​ប្រាប្រសាទមេបុណ្យ​ខាង​លិច​ ក្នុងគម្រោង​ហសប្រតិបត្តិការ​រវាង​អាជ្ញាធរជាតិអប្សរា និង​ស្ថានទូតបារាំង។

(រូបភាព៖ អាជ្ញាធរជាតិ​អប្សរា)

មានស្រុក​កំណើត​នៅ​ភូមិគោកបេង សង្កាត់​គោក​ចក ក្រុង​សៀម​រាប ខេត្ត​សៀម​រាប បុរស​រូបនេះ បាន​អះអាងថា៖ «ខ្ញុំសប្បា​យចិត្ត​ណាស់ ​ខ្ញុំចង់​ធ្វើតែ​ប្រាសាទ​។ មួយ​ជីវិត​ខ្ញុំនៅ​តែចង់​បន្តធ្វើការ​ងារ​នេះរហូត​ឱ្យតែ​នៅមាន​កម្លាំង​ ព្រោះ​ខ្ញុំចង់​ឱ្យ​បេតិក​ភណ្ឌ​ពិភពលោក​កាន់​តែ​រីក​ចម្រើនត​ទៅ​មុខ​ កុំឱ្យ​រលុះ​បាក់បែក។​ ខ្ញុំសោកស្តាយ​ ណាស់​ដែល​ប្រាសាទ​ខ្មែរ​ជាច្រើន​ខូចខាត ​ខ្ទេចខ្ទាំ​ ខ្ញុំចង់​ជួសជុល​ថ្មីឱ្យ​បាន​ល្អដូច​បុរាណ​វិញតាម​សមត្ថភាព​និង​ការចេះ​ដឹង​របស់​ខ្ញុំ​»​។ នេះ​បើ​តាម​សំណេរ​របស់អាជ្ញាធរជាតិអប្សរាដដែល។

ប្រ​ភព​បដដែល​សរសេរ​បន្ត​ថា លោក លឹម គង់ ក៏សង្ឃឹម​ថា​ មិន​យូរទេ​ប្រាសាទ​ក្នុង​ប្រទេស​ខ្មែរនឹង​ទទួល​បានការអភិរក្ស​ជួសជុល ​ឱ្យរួច​ ផុតពីហានិភ័យ​។ លោកក៏បាន​ផ្ដាំ​ដល់​​កូន​ខ្មែរ​ទាំងអស់​ចេះស្រឡាញ់ ​ការពារ​ ថែរ​ក្សា​ប្រាសាទ​ដូន​តា។ ចំពោះ​លោក លឹម គង់​មានមោទក​ភាពចំពោះការងារ​របស់​លោក និង​បាន​ប្តេជ្ញា​នឹង​បន្តការងារ​នេះ​រហូត ដោយ​ជឿថា​នឹង​​បាន​បន្សល់​នូវស្នាដៃ​ថ្មី​លើវត្ថុបុរាណ​ទុកឱ្យកូន​ចៅជំនាន់​ក្រោយ​បាន​ស្គាល់​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទថ្មី