• 2019-07-18 09:48:49
  • សេដ្ឋកិច្ច

ឥឡូវអាចផ្ទេរប្រាក់ពីម៉ាឡេស៊ីបានហើយ ជាមួយសេវាកម្ម លី ហួរ វេរលុយ

  • 2019-07-18 09:48:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​លើក​ដំបូង​ លី​ ហួរ​ ផេ​ ប្រ៉ូ​ ភី​អិល​ស៊ី​ (លី​ ហួរ​ វេរលុយ)​ បាន​ដាក់​ដំណើរ​ការ​នូវ​សេវាកម្ម​ផ្ទេរ​ប្រាក់​អន្តរជាតិ​ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​អាច​ប្រើ​ប្រាស់​សេវា​កម្ម​ថ្មី​នេះ​ដោយ​រហ័ស​ និង​ សុវត្តិភាព​។​

បើ​យោង​តាម​ពិធី​ចុះកិច្ច​ព្រម​ព្រៀង​ភាព​ជាដៃ​គូ​ជា​មួយ​ក្រុមហ៊ុន​ Merchantrade Asia Sdn. Bhd.​ ​ក្នុង​ការ​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​សេវា​ផ្ទេរប្រាក់​អន្តរជាតិ​ពី​ប្រទេស​ម៉ាឡេ​ស៊ី​កាល​ពី​ព្រឹក​មិញ​ លោក​ឧក​ញ៉ា​ លី​ សុភាព​ ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល​ក្រុម​ហ៊ុន​ លី​ ហួរ​ ផេប្រ៉ូ​ ភី​អិល​ស៊ី​ មាន​ប្រសាសន៍​ថា​ «នេះ​ជា​លើក​ដំបូង​ដែល​យើង​ផ្តល់​នូវ​សេវាកម្ម​ផ្ទេរ​ប្រាក់​អន្តរជាតិ​ពី​ប្រទេស​ម៉ាឡេស៊ី​ ដើម្បី​ជា​ភាព​ងាយ​ស្រួស​ឲ្យ​ប្រជា​ជន​កម្ពុជា​ដែល​កំពុង​រស់​នៅ​ទីនោះ ​ដោយ​អាច​ផ្ទេរ​ប្រាក់​មក​ឱ្យ​សាច់​ញាត្តិ​ និង​ អ្នក​ផ្ទះ​នៅ​តាម​ស្រុក​នានា​ក្នុង​ប្រទេស​កម្ពុជា​យើង​ ហើយ​យើង​និង​ពង្រីក​ការ​សហ​ការ​ជា​មួយ​ដៃ​គូរ​អន្តរ​ជាតិ​ផ្សេងៗ​ទៀត​ដូច​ជា​ ប្រទេស​ថៃ​ វៀត​ណាម​ជា​ដើម​»។​

សេវា​កម្ម​ផ្ទេរ​ប្រាក់​អន្តរ​ជាតិ​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ម៉ាឡេស៊ី​ ចាប់​ដំណើរ​ការ​​តាម​រយៈ​ លី​ ហួរ​ វេរ​លុយ​ ​ដែល​មាន​ភ្នាក់ងារ​ លី​ ហួរ​ វេរលុយ​ ជាង​ ៤,៥០០​កន្លែង​ទូទាំង​ប្រទេស​កម្ពុជា​ ដោយ​ឡែក​នៅទី​ក្រុង​ភ្នំពេញ​មាន​ចំនួន​ជាង​ ១០០០​ភ្នាក់ងារ​ ។​

​លោក​ Ravindra Vamathevan​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Merchantrade Asia Sdn. Bhd. ​បាន​មាន​ប្រសាសន៍​ថា​ «ខ្ញុំជឿជាក់ថា តាម​រយៈ​ភាព​ជា​ដៃ​គូនេះ​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្ទេរ​ប្រាក់​រវាង​ ប្រទេស​ទាំង​ពីរ​ និង​ផ្តល់​នូវ​សុវត្ថិ​ភាព​ និង​រហ័ស​ សម្រាប់​ប្រជា​ជន​កម្ពុជា​ដែល​កំពុង​រស់​នៅ​ប្រទេស​ម៉ាឡេ​ស៊ី​ទាំង​អស់​ ក្នុង​ការ​ផ្ទេរ​ប្រាក់​មក​កាន់​ប្រទេស​កម្ពុជា​»។​

ក្រៅ​ពី​សេវា​កម្ម​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក​ និង​អន្តរ​ជាតិ​ អតិ​ថិជន​អាច​ធ្វើ​ប្រតិ​បត្តិការ​ផ្សេងៗ​ទៀត​ តាម​រយៈ​ភ្នាក់​ងារ​ លី​ ហួរ​ វេរ​លុយ​ ដូច​ជា៖​ ទិញ​កាត​ទូរស័ព្ទ​ បង់​ថ្លៃ​ទឹក​ភ្លើង​ ទូ​ទាត់​វិក្កយបត្រ​ផ្សេងៗ​ និង​សេវា​កម្ម​ផ្សេងៗ​ទៀត៕

អត្ថបទ៖ ចេង សុខហ័ង

មតិយោបល់
អត្ថបទពេញនិយម