• 2019-07-19 03:42:49
  • ព័ត៌មាន

អាជ្ញាធរជាតិអប្សរាគ្រោង​ស្ថាបនា​ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ

  • 2019-07-19 03:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិ​អប្សរា​គ្រោង​បង្កើត​ឲ្យ​មាន​ផ្លូវ​សម្រាប់​កង់​នៅ​តំបន់អង្គរ​ដាច់​ដោយ​ឡែកពី​ផ្លូវ​រថយន្ត និង​ម៉ូតូ ដែល​អាច​មាន​ប្រវែងជាង​២០គីឡូម៉ែត្រ​។

បើ​តាម​អាជ្ញាធរជាតិអប្សរា​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​នា​ព្រឹក​នេះ មន្ត្រីជំនាញ​កំពុង​សិក្សា​លើ​ការ​សាង​សង់​ផ្លូវ​មួយនេះ ដោយ​ថា​ដើម្បី​ជា​ប្រ​យោជន៍​ដល់​សិស្សានុសិស្ស ប្រ​ជា​ជន និង​អ្នក​ទេសចរ​នៅ​តំបន់​អង្គរបង្កើតបទពិសោធន៍ល្អក្នុងការមកទស្សនាឬឆ្លងកាត់តំបន់រមណីយដ្ឋានអង្គរ ។​

(រូបភាព៖ អាជ្ញាធរជាតិ​អប្សរា)

បើ​តាម​គម្រោង​ផ្លូវ​នេះ​មាន​ប្រ​វែង​២៣,២គីឡូម៉ែត្រ ទទឹង​ពីរ​ម៉ែត្រ ស្ថិត​នៅ​ស្រប​គ្នា​ជាមួយ​ផ្លូវ​ចាស់​ដែល​ចម្ងាយ​ពី​គ្នា​ប្រ​ហែល​២៥​ម៉ែត្រ ដែល​ថា​អាច​មើល​គ្នា​ឃើញ។

ប្រ​ភព​ដដែឡ​សរសេរទៀតថា៖ «ចំពោះ​បទដ្ឋាន​បច្ចេក​ទេសនៃការ​ស្ថាប​នាវិញ អាជ្ញាធរ​ជាតិអប្សរា​គិតគូរ​ជាចម្បង​លើការអភិរក្សបុរាណ​ដ្ឋានជា​សំខាន់ ​ដោយគ្មាន​ការជីកកកាយ​ដីជ្រៅ និង​ប្រើជើង​តាង​អំពីបេតុងត្រង់​កន្លែង​ដែលមានស្ពាន​ ហើយ​ក៏គិត​ដល់បរិស្ថាន​ និង​ទេសភាព​វប្បធម៌ ដោយ​បញ្ជៀស​ផលប៉ះពាល់​ជាអតិបរិមា​មក​លើព្រៃឈើដែល​មានស្រាប់​។ បន្ថែម​ពីនោះ អាជ្ញាធរជាតិ​អប្សរា​ក៏នឹង​គិតគូរ​ជាខ្លាំង​ដល់សុវត្ថិ​ភាពត្រង់​ចំណុចឆ្លង​កាត់​ឬផ្លូវបំបែក​ ដោយ​ដាក់​របានៅផ្លូវ​បំបែក និង​ដាក់​ស្លាក​សញ្ញា​ហាម​ឃាត់​ម៉ូតូឆ្លង​កាត់»។

(រូបភាព៖ អាជ្ញាធរជាតិ​អប្សរា)

ទោះ​យ៉ាងណា​គម្រោង​នេះ​អាជ្ញាធរជាតិអប្សរា​មិន​ទាន់​បញ្ជាក់ថា​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅពេល​ណា​នោះទេ ដោយ​សង្ឈឹម​ថា​នឹងអាចកើត​ឡើង​ឆាប់ៗនេះ​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទថ្មី