• 2019-07-19 05:12:00
  • សុខភាព

បានទាំងសុខភាពនិងប្រូម៉ូសិនពិសេសជាច្រើននៅក្នុងទិវា Healthtime Festival

  • 2019-07-19 05:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវាលើកកម្ពស់សុខភាព Healthtime Festival ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងដែលត្រឹមត្រូវស្តីពីសុខភាពជូនដល់សាធារណជននៅក្នុងជីវិតប្រចាំថ្ងៃ។

នៅថ្ងៃនោះអ្នកចូលរួមទាំងអស់នឹងទទួលបានការចូលរួមសកម្មភាពសប្បាយជាច្រើន ព្រមទាំងអាចពិគ្រោះ និងពិនិត្យសុខភាព ការធ្វើតេស្តឧបនិស្ស័យ និងអត្តចរិតរបស់អ្នកដែលមានតាំងពីកំណើត ការពង្រឹងសុខភាពផ្លូវចិត្ត ការចែករំលែកពីការថែទាំសុខភាពនិងអាហារូបត្ថម្ភ និងសិក្ខាសាលាស្តីពីជំងឺកាចសាហាវនៅកម្ពុជា។

ក្រៅពីសិក្ខាសាលាដែលពោរពេញដោយប្រធានបទល្អៗ និងគួរឲ្យចាប់អារម្មណ៍ពីសំណាក់វាគ្មិនល្បីៗរបស់យើងហើយនោះ លោកអ្នកក៏អាចរីករាយជាមួយនឹងសកម្មភាពនៅតាមស្តង់ពិព័រណ៏នីមួយៗ ដូចជាការលេងហ្គេមសប្បាយៗជាមួយនឹងការឈ្នះរង្វាន់អនុស្សាវរីយ៍ និងការផ្តល់ជូនពិសេសផ្សេងៗទៀត ពីក្រុមហ៊ុនដូចជា Grab, Brain Scan, Mega, Hellen Keller, Prudential, Cocane, VIPASSA, Khmer Organic មន្ទីរពហុព្យាបាលជាតិខេមានិងគ្លីនិកខេមា មន្ទីរពេទ្យភ្នែកដុកទ័រ គង់ ពិសិដ្ឋ គ្លីនិកឯកទេសអេគីប មន្ទីរពេទ្យទន្តសាស្ត្ររំចង់ មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែមនិងផលិតផលផ្សេងទៀតដូចជា Co-Plaster Coxil និង One Q Gummy។

កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច នៅ Multi-purpose hall មជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC)។ លោកអ្នកអាចចូលរួមដោយសេរីនិងឥតគិតថ្លៃក្នុងវគ្គសិក្ខាសិលានិងសកម្មភាពកម្សាន្តផ្សេងៗ។ ចំណាយ ៥ដុល្លារសម្រាប់ការត្រួតពិនិត្យសុខភាព ឬ ចូលរួមក្នុងវគ្គហាត់យោគៈ(Yoga)។

ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទ : ០៧៧ ៨៨៨ ០៧៥ ឬតាមរយៈ Facebook Page: Healthogo, by Healthtime

អត្ថបទ៖ Khun Pisith

មតិយោបល់