- 2019-07-19 10:51:51
- ព័ត៌មាន
ក្រុមហ៊ុនម្សៅទឹកដោះគោម៉ាកល្បី១នៅអូស្ត្រាលី មកចុះ MOU ផ្ទាល់នៅកម្ពុជាម្សិលមិញនេះ
- 2019-07-19 10:51:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនម្សៅទឹកដោះគោម៉ាកល្បី១នៅអូស្ត្រាលី មកចុះ MOU ផ្ទាល់នៅកម្ពុជាម្សិលមិញនេះ
ចន្លោះមិនឃើញ
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន ALKSK Co.,Ltd និងក្រុមហ៊ុន ViPlus Dairy Pty Ltd បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាដៃគូសហការ ( MOU) នាំចូលម្សៅទឹកដោះគោ ViPlus ជាផ្លូវកាមកកាន់កម្ពុជា។
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ លោកស្រី លឹម កុលសិក្ខារ្យ នាយកគ្រប់គ្រងក្រុមហ៊ុន ALKSK បានឲ្យដឹងថា លោកស្រីពិតជាមានសេចក្ដីរីករាយ និងថ្លែងអំណរគុណដល់វត្តមានរបស់ភ្ញៀវកិត្តិយសចំពោះការចូលរួមក្នុងកម្មវិធីនេះ។
លោកស្រីថ្លែងថា៖«ពិធីចុះអនុស្សរណៈយោគយល់នេះ គឺជាកិច្ចព្រមព្រៀងចាប់ដៃគ្នា ដើម្បីធ្វើការសហការយ៉ាងស្អិតរមួតដើម្បីធានាឲ្យបាននូវផលិតផលម្សៅទឹកដោះគោ និងផលិតផលផ្សេងទៀត ប្រកបដោយគុណភាពខ្ពស់ តម្លៃសមរម្យ និងបំពេញតម្រូវការជាទីពេញចិត្តដល់អតិថិជនទូទាំងប្រទេសកម្ពុជា»។
ចំណែកឯលោក Christopher McKiernan អគ្គនាយករងផ្នែកទីផ្សារនៃក្រុមហ៊ុន ViPlus Dairy Pty Ltd ពីប្រទេសអូស្ត្រាលី បានឲ្យដឹងដែរថា ក្រុមហ៊ុន ViPlus ពិតជាមានទំនុកចិត្តចំពោះក្រុមហ៊ុនជាដៃគូ ALKSK ដែលនាំបានចូលម្សៅទឹកដោះគោ ViPlus ផ្ដាច់មុខគេ ពីប្រទេសអូស្ត្រាលីមកកាន់កម្ពុជា។
ViPlus ជាម្សៅទឹកដោះគោមួផលិតនៅប្រទេសអូស្ត្រាលី ក្រោមស្តង់ដារខ្ពស់ ជាមួយនឹងការផ្ដោតសំខាន់លើសុវត្ថិភាព គុណភាព និងអនាម័យខ្ពស់ដោយរាប់ចាប់តាំងពីវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេច។ ទឹកដោះម៉ាកល្បីនេះត្រូវបាននាំចូលដោយ ក្រុមហ៊ុន ALKSK ជាក្រុមហ៊ុនដែលផ្ដោតលើការនាំចូល និងចែកចាយផលិតផលផ្ដាច់មុខម្សៅទឹកដោះគោជាច្រើនមកប្រភេទ ទូទាំងប្រទេសកម្ពុជា៕