• 2019-07-20 00:00:00
  • សុខភាព

ហាត់ប្រាណជួយ​ឲ្យ​ស្រកគីឡូ ពិតឬមិនពិត?

  • 2019-07-20 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការហាត់​ប្រាណ​មិន​បាន​ជួយ​ឲ្យ​ស្រកគីឡូនោះទេគ្រាន់តែ​បានជួយ​កាត់​បន្ថយ​ចំនួន​កាឡូរី​ដែល​មនុស្ស​ទទួលទាន ប៉ុន្តែ​របបអាហារ​ត្រឹម​ត្រូវ​ទើប​អាច​ជួយ​ឲ្យ​ស្រក​គីឡូបាន។

បរិមាណ​កាឡូរី​ដែល​យើង​ទទួល​ទាន​តាម​រយៈ​ចំណី​អាហារ ភេសជ្ជៈជា​ដើម​បាន​ចូល​ទៅ​ក្នុង​ខ្លួន​យើង ហើយ​វា​ចេញ​មក​វិញ​តែ​មួយចំនួន​ប៉ុណ្ណោះ​តាម​រយៈ​ការ​ធ្វើ​លំហាត់ប្រាណ។​

ក្នុ​ងចំណោម​ការឡូរី១០០ភាគរយ​ដែល​យើងទទួលទាន​ចូល​ទៅ​ក្នុង​រាងកាយ​៦០ទៅ​៨០​ភាគ​រយ​ត្រូវ​បម្លែងជា​ថាមពល​ដើម្បី​ដំណើរ​ការ​សសៃរ​ឈាម ចង្វាក់បេះដូច និង​ដំណើរការខួរក្បាល​ជា​ដើម។ ចំណែក​១០​ភាគរយ​​ត្រូវ​បម្លែងជាថាមពល​ប្រើ​សម្រាប់​រំលាយ​អាហារ និង​១០ទៅ​៣០​ភាគរយ​ទើប​ប្រើ​ពេល​យើង​បញ្ចេញ​សកម្មភាព។

សម្រាប់​អ្នកជំនាញ​ខ្លះអះអាង​ថា​ជាមធ្យម​អត្តពលិក​ម្នាក់​ ឬ​មនុស្ស​ធម្មតាម្នាក់​អាច​ដុត​បំផ្លាញ​ចំនួនកាឡូរី​ក្នុង​ខ្លួន​បាន​ត្រឹម​៥ទៅ​១៥​ភាគ​រយ​ប៉ុណ្ណោះពេល​ធ្វើ​ពល​កម្ម​បើ​ធៀបទៅ​នឹង​ចំនួន​កាឡូរី​ដែល​បាន​ទទួលទាន​ក្នុង​មួយ​ថ្ងៃ១០០​ភាគរយ។

មនុស្ស​ម្នាក់​មាន​ទម្ងន់៨៤​គីឡូក្រាម ចំណាយ​ពេល​ដើរ​អស់​៣០​នាទី អាច​ដុត​កាឡូរី​ក្នុង​ខ្លួន​បាន​តែ​ចំនួន​២០០​កាឡូរីតែ​ប៉ុណ្ណោះ ហើយ​កាឡូរីនេះ​​អាច​បំពេញ​វិញ​បាន​គ្រាន់តែ ហូប​ការ៉េម​មួយ​ដើម​កន្លះ ឬ​ស្រាទំពាំងបាយជូរពី​រកែវ​ប៉ុណ្ណោះ​។​​​

តាម​រយៈ​នេះ​ការ​ហាត់​ប្រាណ​មិន​បាន​ជួយ​បម្លែងចំនួន​ការឡូរី​ដែល​មាន​ក្នុង​ខ្លួន​នោះ​ទេ មែនតែ​ការ​ទទួល​ទាន​អាហារ​ប្រ​កប​ដោយ​ការយក​ចិត្ត​ទុក​ដាក់ទាក់​នឹង​ចំនួន​កាឡួរី​វិញ​ទេ​ទើបជា​រឿង​សំខាន់​ក្នុង​ការ​បញញចុះ​ទម្ងន់ ឬស្រកគីឡូ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់