• 2019-07-20 07:12:01
  • សេដ្ឋកិច្ច

ហោះហើរទៅឌូបៃជាមួយអ៊ែមមឺរឹត នឹងរីករាយតម្លៃពិសេសផ្តាច់មុខជាមួយសណ្ឋាគារទូទាំងអារ៉ាប់រួម

  • 2019-07-20 07:12:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹត បានសហការជាមួយនិងសណ្ឋាគារល្បីៗ នៅលើពិភពលោក ដើម្បីផ្តល់ជូនអ្នកធ្វើដំណើរឆ្លងកាត់ និងទៅតំបន់ដ៏គួរទាក់ទាញនៅឌូបៃនារដូវក្តៅនេះ ជាមួយនិងតម្លៃពិសេសសណ្ឋាគារដ៏គួរឱ្យទាក់ទាញ នៅតាមសណ្ឋាគារដ៏ល្បីល្បាញមួយចំនួនរបស់អារ៉ាប់រួម (UAE)។

អតិថិជនដែលទិញសំបុត្រពីក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត ធ្វើដំណើរចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០១៩ អាចរីករាយនឹងនូវអត្រាសណ្ឋាគារផ្តាច់មុខពិសេសនារដូវក្តៅនេះ ក្នុងចំណោមសណ្ឋាគារដូចជា អេខ័រ (Accor) សណ្ឋាគារអាម៉ានីឌូបៃ (Armani Hotel Dubai) អាម៉ា ហូសស្ពីថលលីធីគ្រុប (Emaar Hospitality Group) និង ម៉ារែត (Marriott)ក្នុងអំឡុងពេលស្នាក់នៅរបស់លោកអ្នកនៅអារ៉ាប់រួម។

ភ្ញៀវទេសចរអាចទទួលបានអត្ថប្រយោជន៍រហូតដល់ទៅ ៣០% នៃការបញ្ចុះតម្លៃល្អបំផុត ផ្តល់ដោយអេខ័រ (Accor) - ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ចឈានមុខគេលើពិភពលោកមួយ ដោយមានកម្រងម៉ាកសញ្ញាគ្រប់បែបសាកសមទៅនឹងថវិកាចំណាយ។

សណ្ឋាគារអាម៉ានីឌូបៃ (Armani Hotel Dubai) - សណ្ឋាគារប្រវត្តិសាស្ត្រមួយ ដែលមាន១១ជាន់ផ្តាច់មុខ នៅក្នុងអគារដែលខ្ពស់ជាងគេបំផុតលើពិភពលោក ដឺប៊ូ កាលីហ្វា (The Burj Khalifa) - ផ្តល់ជូនអ្នកដំណើរអ៊ែមមឺរឹតក្នុងអាត្រារបញ្ចុះតម្លៃពិសេសដែលអាចទទួលបានល្អបំផុតរហូតដល់ទៅ ៣៥%។ សណ្ឋាគារក៏ផ្ដល់ជូននូវភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរដោយផ្ទាល់ទៅកាន់ ដឺឌូបៃម៉ល (The Dubai Mall)ដែលជាផ្សារទំនើបដ៏ធំបំផុត មានកន្លែងកម្សាន្ត ព្រមទាំងមានអទិថិជនទិញទំនិញនិងទស្សនាច្រើនបំផុតនៅលើពិភពលោក ។

ម៉ារែត (Marriott) មានភាពល្បីល្បាយលើកម្រងម៉ាកចម្រុះ និងខ្សែរបណ្តុមសណ្ឋាគារនេះបានផ្តល់ជូនការបញ្ចុះតម្លៃររហូតដល់ទៅ ២៥% ដល់អ្នកដំណើរអ៊ែមមឺរឹត។ អ្នកដំណើរអ៊ែមមឺរឹតអាចជ្រើសរើសបអត្រាបញ្ចុះបានក្នុងបណ្តុំប្រពន្ធ័របស់ម៉ារែត (Marriott) នៅទូទាំងប្រទេសក្នុងតំបន់អារ៉ាប់រួម(UAE) ។

អាម៉ា ហូសស្ពីថលលីធីគ្រុប (Emaar Hospitality Group) ដែលជាកន្លែងប្រមូលផ្តុំនូវម៉ាក់ល្បីៗ រួមមាន ដឺអាត់ដ្រេសហូថែរ អ៊ែនរីស៊ត (the Address Hotels and Resorts) វីដា ហូថែល (Vida Hotels) និង រីស៊តអ៊ែនរ៉ូវហូថែល (Resorts and Rove Hotels) បានផ្តល់ជូនអ្នកដំណើរអ៊ែមមឺរឹតក្នុងអាត្រារបញ្ចុះតម្លៃពិសេសដែលអាចប្រើបានល្អបំផុតរហូតដល់ទៅ ៣៥%។

អតិថិជនដែលបានកក់នៅ អាត់ដ្រេសដោយថោន (Address Downtown) អាត់ដ្រេស ប៉ូលឡឺវ៉ាត (Address Boulevard) អាត់ដ្រេសឌូបៃម៉ល (Address Dubai Mall) ឬ ផ៉ាលេះ ដោយថន (Palace Downtown) អាចចូលទៅចលវប្បដ្ឋាន ឌូបៃ (Dubai Aquarium) សួតឧទ្យាន ក្រោមទឹក(Underwater Zoo) និង សួន វីអរ (VR Park) បានដោយឥតគិតថ្លៃ។

ឌូបៃជាទីក្រុងដ៏រស់រវើក សកល ដែលមានមនុស្សមកពីគ្រប់ទីកន្លែង និងលាយចម្រុះដោយ ស្ថាបត្យកម្មដ៏គួរឱ្យទាក់ទាញ ទិញទំនិញលំដាប់ពិភពលោក និងប្រកបដោយភោជនីយដ្ឋានដ៏ប្រណិត។ ភ្ញៀវទេសចរនឹងរីករាយគយគន់ទីក្រុងដ៏ទាក់ទាញជាច្រើន រួមទាំងទីតាំងល្បីល្បាញសំខាន់ៗ ឆ្នេរដ៏ស្រស់ត្រកាល់ និងរមណីយដ្ឋានស្ប៉ាដែលមានអាងហែលទឹក ព្រមទាំងសកម្មភាពកម្សាន្តផ្សេងៗជាច្រើនក្នុងអាគារទូទាំងតំបន់។

ដើម្បីស្វែងយល់បន្ថែមអំពីការផ្តល់ជូននេះសូមចុចទីនេះ។ អ្នកដំណើរត្រូវបង្ហាញច្បាប់ចម្លងនៃសំបុត្រយន្តហោះអ៊ែមមឺរឹត ឬ សន្លឹកប័ណ្ណ ឡើងយន្តហោះ (boarding pass) នៅពេលឆែកអ៊ិន។*

អតិថិជនអេមីរឹតបានមកទស្សនាទីក្រុងឌូបៃក្នុងរដូវក្តៅនេះ ក៏អាចទទួលបានអត្ថប្រយោជន៍ពីការផ្តល់ជូនផ្តាច់មុខក្នុងការប្រើប្រាស់ My Emirates Pass - ការផ្តល់ជូនដែលផ្លាស់ប្តូរពី សន្លឹកប័ណ្ណ ឡើងយន្តហោះ អ៊ែមមឺរឹត (Emirates boarding pass) ទៅជាកាតសមាជិកផ្តាច់មុខមួយដែលផ្តល់ជូនអ្នកដំណើរនូវអត្ថប្រយោជន៍ពិសេសនិងការបញ្ចុះតម្លៃរហូតដល់ ៥០% នៅក្នុងចំណោមកន្លែងកម្សាន្តជាង 500 កន្លែង និងតាមទីតាំងហាងទំនិញ នៅទូទាំងប្រទេសអារ៉ាប់រួម (UAE)។

កាតឆ្លងកាត់ផ្តាច់មុខ (The exclusive Pass) អនុញ្ញាតឱ្យអតិថិជនប្តូរបានវិញដល់ទៅ ៥០% ពីភោជនីយដ្ឋានជាង ៤00​កន្លែង ពីភាពប្រណីតនៃការថែទាំសុខភាព មានដល់ទៅជិត ៥០ ស្ប៉ា ព្រមទាំងសកម្មភាពកម្សាន្តជិះស្គី និងឧទ្យានទឹកកម្សាន្តផងដែល។ អតិថិជនអាចផ្តូរយកប្រយោជន៍បញ្ចុះតម្លៃបានរហូតដល់ទៅ ៣0% នៅហាងទំនិញអន្ដរជាតិ រួមទាំង ម៉ូដពេញនិយមពីម៉ាកល្បីៗ។ សន្លឹកប័ណ្ណ ឡើងយន្តហោះអ៊ែមមឺរឹត (Emirates boarding pass) ផ្តល់ជូនមានសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៩*

អតិថិជនអ៊ែមមឺរឹតគ្រប់ថ្នាក់ទាំងអស់ អាចរីករាយការផ្តល់ជូនអាហារតាមតំបន់យ៉ាងឆ្ងាញ់ពិសារ ប្រព័ន្ធកម្សាន្តក្នុងយន្តហោះដ៏ទំនើប អាយស៍ (Ice) ដល់ទៅ ៤​ 000 ប៉ុស្ត៍ - ក្រុមហ៊ុនអាកាសចរណ៍ដែលបានឈ្នះពានរង្វាន់ក្នុងប្រព័ន្ធកម្សាន្តជើងហោះហើរ ព្រមទាំងអាចភ្ជាប់ប្រព័ន្ធ Wi-Fi រហូតដល់ទៅ ២0MB ដែលតែងតែជួយឲ្យលោកអ្នកភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិនិងក្រុមគ្រួសារក្នុងអំឡុងពេលហោះហើរដោយឥតគិតថ្លៃផងដែល។

ព័ត៌មានបន្ថែមអំពីអាកាសចរណ៍អ៊ែមមឺរឹត រួមទាំងរបៀបកក់ជើងហោះ និងជាបញ្ជីពេញលេញនៃ លក្ខខណ្ឌ សូមចូលទៅកាន់គេហទំពរ័ emirates.com ភ្នាក់ងារអាកាសចរណ៍ ឬតាមរយៈអ៊ែមមឺរឹត ការិយាល័យលក់ក្នុងតំបន់។

*លក្ខខណ្ឌត្រូវបានអនុវត្ត។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង:

REDHILL Cambodia

  • Marienelle Castelino +65 82019489 marienelle@redhill.asia
  • ឡាក់ ឈុយហ៊ូង +855 87 57 29 26 inkink@rehill.asia  

អត្ថបទ៖ Sponsored

មតិយោបល់