• 2019-07-20 11:24:37
  • ព័ត៌មាន

ក្រុម​ហ៊ុន​ ជីប​ ម៉ុង​ ប្រកាស​ចេញ​គម្រោង​ពាណិជ្ជកម្ម​ធំៗ​ ចំនួន​៦ទៀត!​

  • 2019-07-20 11:24:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទាំង​៦​ទី​តាំង​ត្រូវ​បាន​បង្ហាញ​កាល​ពីម្សិល​មិញ​ដោយ​ក្រុមហ៊ុន​ ជីប​ ម៉ុង​ រីថែល​។ ​ការ​បង្ហាញ​ពី​គម្រោង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ជួប​ជុំ​ដៃ​គូ​អាជីវ​កម្ម​ ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​វិនិ​យោគិន​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភូ​គី​ត្រា​។​

​លោក​ឧកញ៉ា​ លាង​ ឃុន​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ ជីប​ ម៉ុង​ បាន​មាន​ប្រសាសន៍​ថា​ក្រុមហ៊ុន​ ជីប​ ម៉ុង​ រីថែល​ ​និង​ធ្វើ​ឲ្យ​មណ្ឌល​ផ្សារទំនើប​ក្លាយ​ទៅជា​អទិភាព​ និង​ជា​ជម្រើស​ទី១​សម្រាប់​ការ​មក​កម្សាន្ត​ និង​ទិញ​ទំនិញ​ដែល​ទទួល​ស្គាល់​ដោយ​គុណភាព​ គុណ​តម្លៃ​ ព្រមទាំងភាព​ទាន់​សម័យ​។​

​​លោក​បាន​មាន​ប្រសាសន៍​ថា​«គម្រោង​របស់​យើង​និង​ក្លាយ​ជាអទិភាព​ទី១​សម្រាប់​អាជីវ​ករ​ក្នុង​ការ​បើក​អាជីវ​កម្ម​របស់​ខ្លួន​ និង​ជា​ជម្រើស​ទី១​សម្រាប់​ប្រជាពល​រដ្ឋ​កម្ពុជា​ក្នុង​ការ​មក​កម្សាន្ត​ និង​ទិញ​ទំនិញ​យ៉ាង​ច្រើន​សម្បូរ​បែប​ ដែល​ប្រកប​ដោយ​គុណ​ភាព​ គុណ​តម្លៃ​ និង​ភាព​ទាន់​សម័យ។»​

​គម្រោង​មជ្ឈ​មណ្ឌល​ផ្សារ​ទំនើប​ពីរ​ក្នុង​ចំណោម​គម្រោង​ទាំង៦​ និង​ដាក់​ដំណើរ​ការ​ចុង​ឆ្នាំនេះ​ ដែល​មាន​ឈ្មោះ​ Chip​ Mong​ Noro​ Mall​ មាន​ទីតាំង​ស្ថិត​នៅ​លើ​មហាវិថី​ព្រះនរោត្តម​ (កែង​ផ្លូវ​ 360​ និង​ 370)​ ក្នុង​សង្កាត់​បឹង​កេងកង១​, ខណ្ឌ​បឹង​កេងកង​ និង​ Chip​ Mong​ Bak​ Touk​ មាន​ទីតាំង​ស្ថិត​នៅ​បណ្តោយ​ មហា​វិថីសាធារណ​រដ្ឋឆែក​ (ផ្លូវ១៦៩)​ កែង​ ផ្លូវលេខ១៦៤​ សង្កាត់​វាលវង់​ ខណ្ខ៧មករា៕​

ពត៍មាន​ផ្នែក​ជួល​ទីតាំង​ពាណិជ្ជកម្ម​សូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖

  • 085 / 066 / 093 922 888
  • ផ្ញើរសារមកកាន់ retailleasing@chipmong.com

អត្ថបទ៖ Sponsored ប្រែសម្រូលដោយ​ ចេង សុខហ័ង

មតិយោបល់
អត្ថបទពេញនិយម