• 2019-07-22 03:15:44
  • ព័ត៌មាន

រដ្ឋបាល​ខណ្ឌ​ដូនពេញ​សំណូមពរ​ពល​រដ្ឋ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ពេល​មកលេង​នៅសួន​វត្ត​បុទុម​

  • 2019-07-22 03:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ខណ្ឌ​ដូនពេញ​លើក​ឡើង​ថា​បើ​ទោះ​បីជា​កម្លាំង​ប្រ​ជា​ការពារ​ខិត​ខំ​បាញ់​ទឹក លាង​សម្អាត​នៅ​បរិវេណ​សួន​ច្បារ​មុខវត្ត​បុទុម​ក្ដី​ក៏​នៅ​តែមាន​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​តូច​បន្សល់ទុក​កាក​សំណល់អាហារ​នៅ​លើ​សួន​ច្បារ​ដដែល។

(រូបភាព៖ រដ្ឋបាល​ខណ្ឌ​ដូនពេញ)

រូបភាព​កាក​សំណល់អាហារ​នៅ​លើ​ការ៉ូឡា​នៅ​លើ​សួន​វត្ត​មុវត្ត​បុទុម​ត្រូវ​បាន​រដ្ឋបាល​ខណ្ឌ​ដូនពេញ​បង្ហោះ​ផ្សាយ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នាព្រឹក​នេះ។ រដ្ឋបាល​ខណ្ឌដូនពេញ​សរសេរទៀត​ថា​កាលសំណល់អាហារ​នេះ​គឺ​ត្រូវ​អ្នក​មក​លេង​កម្សាន្ត​នៅសួន​នេះ​ទុ​កចោល​ក្រោយ​បរិភោគ​រួច​នា​ចន្លោះ​ម៉ោង​៣ទៅ​៤​ទាបភ្លឺ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០១៩។

ប្រភព​ខាង​លើ​សរសេរ​បន្តថា៖ «រដ្ឋបាល​ខណ្ឌ​ដូន​ពេញ​ សូម​សំណូមពរ​ដល់បងប្អូន​ប្រជាពល​រដ្ឋដែល ​អញ្ជើញ​មកលេង​កម្សាន្ត សូម​មេត្តា​ចោល​សំរាម​ ក្នុង​ធុង​សំរាមឲ្យ​បានត្រឹម​ត្រូវដើម្បី​សោភ័ណភាព​អនាម័យ​ស្អាត​ល្អ ​នៅក្នុង​ទីក្រុង​យើង​ទាំងអស់គ្នា»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់