• 2019-07-22 04:31:15
  • ការអប់រំ

៥ ចំណុចឪពុកម្ដាយគួរបញ្ជូនកូនទៅរៀននៅបរទេស ទោះកម្រិតវិទ្យាល័យក៏ដោយ

  • 2019-07-22 04:31:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបញ្ជូនកូនៗទៅសិក្សានៅបរទេស មិនមែនត្រឹមតែអាចឲ្យពួកគេទទួលបាននូវ គុណភាពអប់រំខ្ពស់ ចំណេះដឹងថ្មីៗ ប្លែកៗនោះទេ តែវាក៏បានផ្ដល់នូវបទពិសោធន៍ជីវិតជាមួយបរិបទថ្មីដែលមិនធ្លាប់ជួបកាលពីមុន។ ទាំងនេះ ជាហេតុផលទាំង ៥ យ៉ាង ដែលឪពុកម្ដាយគ្រប់រូបគួរបញ្ជូនកូនៗ ទៅសិក្សានៅបរទេស៖

១. ពង្រឹងភាពឯករាជ្យ និងភាពក្លាហាន

ថ្វីត្បិតតែ ការទៅសិក្សានៅក្រៅប្រទេស ធ្វើឲ្យកូនៗត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងឯកោក៏ពិតមែន តែភាពឯកោទាំងនោះនឹងធ្វើឲ្យពួកគេ ទទួលបានបទពិសោធន៍ថ្មីៗទាក់ទងនឹងការរៀបចំផែនការជីវិត ក៏ដូចជាការគ្រប់គ្រងស្ថានភាព ដែលកើតឡើងដោយមិនបានត្រៀមទុក។

មេរៀនជីវិតអស់ទាំងនោះ នឹងប្រែក្លាយកូនៗរបស់អ្នកឲ្យក្លាយជាមនុស្សក្លាហាន ចេះធ្វើការសម្រេចចិត្តដោយខ្លួនឯង រស់នៅដោយឯករាជ្យ ដោយមិនបាច់ពឹងពាក់លើឪពុកម្ដាយដូចកាលពីមុនទៀត។

២. ទទួលបានការអប់រំលំដាប់អន្តរជាតិ

សាកលវិទ្យាល័យ និងវិទ្យាស្ថានជាច្រើន នៅក្រៅប្រទេស គឺសុទ្ធតែប្រមូលផ្ដុំទៅដោយគុណភាពសិក្សាកម្រិតខ្ពស់ និងបណ្ដុំទៅដោយបទពិសោធន៍គ្រប់ជំនាញសិក្សាទាំងអស់ ដែលមិនមាននៅក្នុងប្រទេស ព្រមទាំងផ្ដល់នូវវិធីសាស្ត្រសិក្សាពីមជ្ឈដ្ឋានជុំវិញខ្លួន ដល់អ្នកសិក្សាគ្រប់រូបផងដែរ។

៣. ឱកាសការងារល្អៗជាច្រើន

នៅពេលកូនៗរបស់អ្នកបញ្ចប់ការសិក្សានៅបរទេស ហើយត្រលប់មកកាន់ប្រទេសកំណើតវិញ ពួកគេនឹងនាំយកមកនូវ ទស្សនៈវិស័យថ្មីៗ ចំណេះដឹងផ្នែកភាសា ការអប់រំកម្រិតខ្ពស់ និងចង់រៀននូវអ្វីៗថ្មីបន្ថែមទៀត ដែលជាចំណុចទាក់ទាញមួយ ដែលក្រុមហ៊ុនផ្សេងៗចង់បានយកមកធ្វើការ។

ផ្ទុយទៅវិញ បើកូនៗរបស់អ្នកមិនចង់ត្រលប់មកប្រទេសកំណើតវិញ ហើយចង់ធ្វើការនៅបរទេស នោះ វាពិតជាល្អខ្លាំងណាស់ ព្រោះពួកគេនឹងទទួលបានប្រាក់ខែកាន់តែខ្ពស់។

៤. ទទួលបានបទពិសោធន៍រស់នៅក្នុងបរិបទចម្រុះជាតិសាសន៍

ការសិក្សានៅបរទេស គឺប្រមូលផ្ដុំទៅដោយ សិស្សនិស្សិតចម្រុះជាតិសាសន៍ទាំងអស់ ដែលជាបទពិសោធន៍ថ្មីមួយសម្រាប់កូនៗរបស់លោកអ្នក ឲ្យចេះរៀនសម្របខ្លួនក្នុងការរស់នៅ ចេញធ្វើការជាមួយគ្នា និងយល់ដឹងពីវប្បធម៌ជាតិសាសន៍ដទៃទៀត ថែមទាំងចេះភាសាបានកាន់តែច្រើនជាងមុនផងដែរ។

៥.ចេះដោះស្រាយបញ្ហានៅចំពោះមុខដោយខ្លួនឯង

ការរស់នៅម្នាក់ឯង ដោយមិនពឹងផ្អែកលើអ្នកណាម្នាក់នឹងធ្វើឲ្យកូនៗរបស់អ្នកកាន់តែរឹងមាំចេះដោះស្រាយបញ្ហាដោយខ្លួនឯង ចេះរកវិធីបត់បែនតាមកាលៈទេសៈ បង្កើនការពង្រឹងស្មារតី ចេះអត់ធ្មត់ តស៊ូ ស្គាល់ខ្លួនឯងបានកាន់តែច្បាស់ និងជាការធ្វើតេស្តសមត្ថភាពមួយចំពោះពួកគេ ឲ្យចេះសម្របខ្លួនទៅតាមស្ថានភាពនីមួយៗ និងអាចដោះស្រាយបញ្ហាបានភ្លាមៗ ។

ដូច្នេះការសម្រេចចិត្តរបស់ឪពុកម្ដាយថ្ងៃនេះជាអនាគតរបស់កូនៗថ្ងៃស្អែក។ ប្រសិនបើចង់ឲ្យកូនៗទៅសិក្សានៅបរទេសទាំងថ្នាក់វិទ្យាល័យ បរិញ្ញាបត្រថ្នាក់អនុបណ្ឌិត ឬការសិក្សាវគ្គខ្លីនៅក្រៅប្រទេស អ្នកអាចប្រឹក្សាយោបល់ជាមួយអ្នកជំនាញប្រឹក្សាយោបល់នៅ Facebook៖ WEduAbroad- Study Abroad Consultancy ដោយឥតគិតថ្លៃ ឬអាចទាក់ទងតាមលេខទូរស័ព្ទ ០១៧ ៥៤៨ ៣៥៤ | ០៨១ ៦៣ ៦៣ ៦០៕

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់