- 2019-07-22 14:23:54
- ការអប់រំ
អបអរសាទរយុវសិស្ស អន ឧសា ទទួលបានពានរង្វាន់កិត្តិយស ពីការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិអូឡាំព្យាដ
- 2019-07-22 14:23:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរយុវសិស្ស អន ឧសា ទទួលបានពានរង្វាន់កិត្តិយស ពីការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិអូឡាំព្យាដ
ចន្លោះមិនឃើញ
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា គ្រូដឹកនាំចំនួន ២រូប អ្នកសង្កេតការណ៍១រូប និងបេក្ខជនជាសិស្សថ្នាក់ទី១២ ចំនួន៦រូប ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បញ្ជូនចូលរួមការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិអូឡាំព្យាដ លើកទី៦០ នៅប្រទេសអង់គ្លេស ដែលមានបេក្ខជនចូលរួម ៦២១នាក់ ស្រី៦៥នាក់ មកពី១១២ប្រទេស ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅប្រទេស អង់គ្លេស។
សេចក្ដីជូនដំណឹងដដែល ដែលមានចុះកាលបរិច្ឆេតថ្ងៃទី ២២ ខែកក្កដា ២០១៩ បានបន្ថែមថា ជាលទ្ធផល យុវសិស្សកម្ពុជា មានឈ្មោះថា អន ឧសា រៀននៅវិទ្យាល័យស្មាតឃីត នៅខេត្តសៀមរាប ទទួលបានពានរង្វាន់កិតិ្តយស។
រូបភាព៖ ផេក ហ្វេសបុក ក្រសួងអប់រំយុវជន និងកីឡា