- 2019-07-27 00:30:00
- សុខភាព
អ្នកខ្ជិលៗ តែចង់បានសុខភាពល្អ រាងស្អាត មកសាកតាមវិធីងាយៗនេះ
- 2019-07-27 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកខ្ជិលៗ តែចង់បានសុខភាពល្អ រាងស្អាត មកសាកតាមវិធីងាយៗនេះ
ចន្លោះមិនឃើញ
និយាយថាចង់ហាត់ប្រាណពិតជាងាយស្រួល តែនៅពេលដែលធ្វើច្បាស់ណាស់ប្រាកដជាខ្ជិល ពីព្រោះភាគច្រើនតែងយកលេសថា ក្ដៅពេក ត្រជាក់ពេក ឬខ្លះថាចាំហាត់ល្ងាច ខ្លះថាព្រឹកតែលទ្ធផល គឺគ្មានបានធ្វើអ្វីទាំងអស់។ បើអ្នកខ្ជិលអាចសាកល្បងធ្វើតាមវិធីនេះក្រែងល មានប្រសិទ្ធភាព៖
១. ក្រោកឈរមួយម៉ោងម្ដង
អ្នកដឹងហើយថាអង្គុយយូរពេកគឺមិនល្អសម្រាប់ខ្លួនប្រាណនោះទេ។ ហេតុនេះមិនគួរនៅមុខ កុំព្យូទ័រច្រើនម៉ោងទេ យ៉ាងហោចណាស់ងើបទៅបន្ទប់ទឹកម្ដងក្នុងមួយម៉ោង បើទោះបីជារវល់យ៉ាងណាក៏ដោយ។
២. ដើរ ២០នាទី
យ៉ាងហោចណាស់ដើរ ២០នាទីក្នុងមួយថ្ងៃ។ ការដើរគឺមិនសូវជាហត់ ឬឈឺខ្លួនដូចរត់នោះទេ ដូចនេះបើអ្នកខ្ជិល គ្រាន់តែដើរយឺតៗ ឬពេលទៅផ្សារទិញរបស់មិនចាំបាច់ជិះម៉ូតូនាំខាតសាំង ដើរទៅចំណេញជាង។
៣. មិនចាំបាច់ចេញក្រៅផ្ទះ
បើមិនចូលចិត្តភាពរញ៉េរញ៉ៃ នៅកន្លែងហាត់ប្រាណ គ្រាន់តែនៅផ្ទះដោតឡូត App ហាត់តាមទូរសព្ទក៏អាចឲ្យអ្នកមានរាងស្អាតបានដែរ ដូចនេះមិនចាំបាច់អស់លុយហើយងាយស្រួលទៀត។
៤. ចំណាយពេលរត់ក្នុងមួយបទ
ជំនួសឲ្យការរត់ចម្ងាយឆ្ងាយ អ្នកគ្រាន់តែរត់ក្នុងមួយបទចម្រៀងបានហើយ ភាគច្រើនមានរយៈពេលត្រឹម ៣.៥ នាទីប៉ុណ្ណោះ ដូច្នេះអ្នកអាចរត់មួយចប់បទជាការស្រេច។ អ្នកអាចជ្រើសរើសបទដែលខ្លួនចូលចិត្តស្ដាប់ ឬក៏បទញាក់ក៏បាន ព្រោះជួយឲ្យមានអារម្មណ៍ក្នុងការហាត់។
៥. ការរួមភេទ
ការរួមភេទជាផ្នែកមួយជួយដល់រាងកាយ។ តាមការស្រាវជ្រាវដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ កេប៊ិច (Quebec) ប្រទេសកាណាដាបានរកឃើញថាសកម្មភាពរួមភេទអាចជួយដុតកម្ដៅកម្លាំងហាត់ប្រាណ។ ម៉្យាងទៀតស្ត្រីអាចដុតកម្ដៅកាឡូរីដល់ទៅ ៩០%។
៦. គេងគ្រប់គ្រាន់
មិនមែនហាត់ប្រាណជាជំនួយដល់សុខភាពទាំងអស់នោះទេ ជីវិតប្រចាំថ្ងៃរបស់អ្នកមានឥទ្ធិពលដល់សុខភាព និងសុខុមាលភាព ទទួលបានការគេងគ្រប់គ្រាន់ពិតជាមានសារៈសំខាន់ ដែលធ្វើឲ្យមានរូបរាង និងស្បែងស្រស់ ស្អាត៕