• 2019-07-24 00:40:00
  • សុខភាព

៥ វិធី បញ្ចុះកម្ដៅបានលឿនដូចគេបេះ ពេលកូនៗក្ដៅខ្លួនខ្លាំងម្ដងៗ

  • 2019-07-24 00:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាការៈ​ក្ដៅ​ខ្លួន​អាច​ជា​រឿង​ទូទៅ​ដែល​តែង​តែ​កើត​មាន​ ពេល​បម្រែ​បម្រួល​អាកាស​ធាតុ​ ត្រូវ​ទឹក​ភ្លៀង​ជា​ដើម។​ តែ​បើ​សិន​កម្ដៅ​ឡើង​លើស​ពី​ ៣៩អង្សា​ហើយ​ អាច​មិនមែន​ជា​រឿង​ធម្មតា​ទៀត​ឡើយ​ ជា​ពិសេស​កុមារ។​ ដូច្នេះ​ហើយ​ឪពុក​ម្ដាយ​គួរ​ត្រៀម​ ៥​ វិធី​ដើម្បី​ការ​ពារ​និង​ជួយ​បញ្ចុះ​កម្ដៅ​ខ្លួន​កូន​ៗ​របស់​លោក​អ្នក​ឲ្យ​បាន​លឿន​និង​មាន​ប្រសិទ្ធភាព៖​

១. ថ្នាំ​បញ្ចុះ​កម្ដៅ​

ថ្នាំ​បញ្ចុះ​កម្ដៅ​ភាគ​ច្រើន​សម្រាប់​កុមារ​គឺ​ប្រភេទ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ (Paracetamol)​ ដោយ​ចាំបាច់​ត្រូវ​មើល​សេចក្ដី​ណែនាំ​ក្នុង​ការ​ប្រើ​ថ្នាំ​ កំណត់​បរិមាណ​ថ្នាំ​តាម​ទម្ងន់​របស់​ក្មេង។​ ជា​ទូទៅ​គេ​ប្រើ​ថ្នាំ​ ១០​ មីលីក្រាម​ ក្នុង​មួយ​ក្រាម​ (របស់ទម្ងន់)​ អាច​លេប​បាន​រាល់​ ៤ម៉ោង​ម្តង​និង​មិន​លើស​ពី​ ៦០​ ក្រាម​ក្នុង​មួយ​ថ្ងៃ​ សម្រាប់​កុមារ។

២. ប្រើ​បន្ទះ​បញ្ចុះ​កម្ដៅ​ ឬ​ជូត​ខ្លួន​ដោយ​កន្សែង​ក្ដៅ​អ៊ុន​ៗ​

ការ​ប្រើ​ប្រាស់​បន្ទះ​បញ្ចុះ​កម្ដៅ​ Cooling Pad ជំនួយ​បន្ថែម​ប្រសិន​បើ​មាន​អាការៈ​ឈឺ​ក្បាល​វិល​មុខ។​ ក្រៅ​ពី​នេះ​ការ​ជូត​ខ្លួន​នឹង​ទឹក​ក្ដៅ​អ៊ុន​ៗ​ដែល​មាន​សីតុណ្ហភាព​ចន្លោះ​ ២៧-៣៧អង្សា​ តែ​មិន​លើស​ពី​ ៤០អង្សា​នឹង​ជួយ​ឲ្យ​សរសៃ​ឈាម​រត់​បាន​ល្អ​ហើយ​អាច​បញ្ចុះ​កម្ដៅ​បាន​លឿន។​

អ្នក​ត្រូវ​រក​​បន្ទះ​បញ្ចុះ​កម្ដៅ​ណា​ ​​ដែល​មាន​ប្រសិទ្ធ​ភាព​បញ្ចុះ​កម្ដៅ​បាន​លឿន​ និង​ជាប់​ស្អិត​បាន​យូរ​ជាង​មុន​ ២ ដង​ ត្រូវ​បាន​ទទួល​ស្គាល់​តាម​ស្តង់ដា​បច្ចេកទេស​ FDA​ (Food, Drug and Cosmetic Act) ប្រើ​បាន​ទាំង​មនុស្ស​ចាស់​ និង​កុមារ​។ បន្ទះ​ទាំង​នេះ អាច​ប្រើ​ចំពោះ​អាការៈ​ក្ដៅ​ខ្លួន​ ឈឺក្បាល​ ឈឺចាប់​តាម​សាច់ដុំ​ ឈឺធ្មេញ​និង​បន្ធូរ​អារម្មណ៍​តានតឹង​ជួយ​ឲ្យ​គេង​លក់​ស្រួល។​ លោក​អ្នក​អាច​រក​ទិញ​បាន​នៅ​តាម​ឧសថស្ថាន​នានា​ទូទាំង​ប្រទេស។​

៣. ផឹក​ទឹក​ឲ្យ​បាន​ច្រើន​

ត្រូវ​ឧស្សាហ៍​តឿន​កូន​ៗ​ឲ្យ​ផឹក​ទឹក​ជា​ប្រចាំ​ដើម្បី​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន​អំឡុង​ពេល​កម្ដៅ​ខ្លួន​ឡើង​ខ្ពស់។​

៤. ស្លៀក​ពាក់​ខោអាវ​ស្ដើង​រលុង​

មិន​គួរ​ស្លៀក​ពាក់​ខោអាវ​ក្រាស់​ឬ​ដណ្ដប់​ភួយ​ក្រាស់​ៗ​ ព្រោះ​នឹង​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​រំសាយ​កម្ដៅ។​

៥. សម្រាក​នៅ​បន្ទប់​ឬ​ទី​កន្លែង​ដែល​មាន​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់​

សម្រាក​នៅ​ទី​កន្លែង​ដែល​មាន​សីតុណ្ហភាព​មិន​ក្ដៅ​ពេក​និង​មិន​ត្រជាក់​ពេក​ ហើយ​មាន​ខ្យល់​ចេញ​ចូល​ មិន​ហប់​ពេក៕

ប្រភព៖ Siriraj Piyamaharajkarun Hospital ប្រែ​សម្រួល៖ Sokchea Heng

មតិយោបល់