• 2019-07-24 09:03:30
  • ព័ត៌មាន

នារី​ចៅ​ក្រម​ស្រស់​ស្អាត កំពុងវាយ​លុក​ពេញ​បណ្ដាញ​សង្គម​ ​ជា​អ្នក​ណា​?

  • 2019-07-24 09:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​មុខ​ដ៏​មុតមាំ​ក្នុង​នាម​ជា​ចៅ​ក្រម​ក្នុង​តុលា​របស់​នារី​ម្នាក់​ ទទួល​បាន​ចំណាប់​យ៉ាង​ខ្លាំង​ពីសំណាក់​អ្នក​លេង​ Facebook ឬ Twitter ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​។ តាម​ពិត​ស្រីស្អាត​នោះ​ ជា​អ្នក​ណា​ទៅ?

ចៅក្រមវ័យក្មេងនេះមានឈ្មោះថា Leanna Leonardo ជនជាតិ​ឥណ្ឌូនេស៊ី​ មាន​អាយុ ២២ ឆ្នាំ។ នាង​ជា​និស្សិត​ផ្នែក​ច្បាប់​នៃ​សាកល​វិទ្យា​ល័យ​ Gadjah Mada Univerisity (UGM) ដែល​ទើប​តែ​បញ្ចប់​ការ​សិក្សា​ពេល​នា​ថ្មីៗ​នេះ។

បើទោះនាងជានិស្សិតបញ្ចប់ការសិក្សាផ្នែកច្បាប់ក៏ដោយ ប៉ុន្តែនាងមិនទាន់ក្លាយជាចៅក្រមពិតប្រាកដនោះទេ។ រូបភាពទាំងនោះ គឺ​គ្រាន់​តែ​ការ​ថតទុក​ជា​ឯកសារ​សម្រាប់​សាកល​វិទ្យា​ល័យរ​បស់​នាង​​តែ​ប៉ុណ្ណោះ​ ហើយ​វា​ត្រូវបាន​បែកធ្លាយ និង​ចែកចាយនៅក្នុងគណនី Twitter ឈ្មោះ @MatthewTanoe។

Leanna ក៏​មាន​ម្ចាស់​បេះដូង​រួច​ទៅ​ហើយ​មាន​ឈ្មោះ​ស្រដៀង​គ្នា​ទៀត​ផង​គឺ Leonardo Wigen។ គូរ​ស្នេហ៍​របស់​គេក៏​ជា​និស្សិត​ផ្នែក​ច្បាប់ផងដែរ ដែល​បាន​បញ្ចប់​ការ​សិក្សា​កាល​ពី​ឆ្នាំ​មុន ហើយ​ទទួល​បាន GPA រហូត​ដល់ ៤.០ ឯ​ណោះ​៕

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់