• 2019-07-23 14:18:25
  • ព័ត៌មាន

ពេល​អង្គការ​សហប្រជាជាតិ​បង្កើត​ដំបូង​ មាន​ប៉ុន្មាន​ប្រទេស​ចូល​រួម​?

  • 2019-07-23 14:18:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​បង្កើត​ឡើង នៅ​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ​១៩៤៥ ក្រោយ​ពេល​ដែល​សង្គ្រាម​លោក​លើក​ទី ២ បញ្ចប់​ទៅ​ថ្មីៗ។ នា​គ្រា​ដំបូង​មាន​សមាជិក​ចំនួន ៥១​ប្រទេស​ចូល​រួម​ក្នុង​អង្គការ​នេះ ដោយ​បាន​ចុះ​ហត្ថលេខា​លើ​គំនិត​ផ្ដួច​ផ្ដើម​បង្កើត​អង្គការ​នេះ។

សមាជិក​ទាំង ៥១​មាន​ដូចជា៖

ទ្វីប​អឺរ៉ុប៖ បែលហ្សិក សហភាព​សូវៀត ឆេកូស្លូវ៉ាគី ដាណឺម៉ាក បារាំង ក្រិក លុចហ្សំបួរ ហុល្លង់ ន័រវែស ប៉ូឡូញ ទួរគី អ៊ុយក្រែន-សូវៀត រុស្ស៊ី-សូវៀត ចក្រភពអង់គ្លេស និង​យូហ្គោស្លាវី។

ទ្វីប​អាស៊ី៖ ចិន ឥណ្ឌា អ៊ីរ៉ង់ អ៊ីរ៉ាក់ លីបង់ អារ៉ាប៊ីសាអ៊ូឌីត ស៊ីរី និង​ហ្វីលីពីន។

ទ្វីប​អាមេរិក​ខាង​ជើង៖ សហរដ្ឋអាមេរិក គុយបា កាណាដា កូស្តារីកា ដូមីនីកា អែលសាល់វាឌ័រ ហ្គាតេម៉ាឡា ហៃទី ហុងឌុយរ៉ាស់ នីការ៉ាហ្គា ប៉ាណាម៉ា និង​ម៉ិកស៊ីកូ។

ទ្វីប​អាមេរិក​ខាង​ត្បូង៖ កូឡុំប៊ី ឈីលី អាហ្សង់ទីន បូលីវី ប្រេស៊ីល អេក្វាឌ័រ ប៉េរូ ប៉ារ៉ាហ្គាយ អ៊ុយរុយហ្គាយ និង​វេណេហ្ស៊ុយអេឡា។

ទ្វីប​អាហ្វ្រិក៖ អាហ្វ្រិក​ខាង​ត្បូង លីបេរីយ៉ា អេត្យូពី និង​អេហ្ស៊ីប៕

ប្រភព៖ United Nations ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់