• 2019-07-24 02:27:54
  • ព័ត៌មាន

ឌូតឺតេ ប្រកាសដកតំណែងអភិបាលក្រុងដែលមិនព្រមរំដោះផ្លូវសាធារណពីស្ថាប័នឯកជន

  • 2019-07-24 02:27:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីហ្វីលីពីន​លោក ឌូតឺតេ បាន​ធ្វើ​ការ​បញ្ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ Eduardo Ano ឲ្យ​ដក​ចាហ្វាយ​ក្រុង ឬ​អភិបាល​ណា​ដែល​មិន​ព្រមដកយកផ្លូវសាធារណពីស្ថាប័នឯកជន។

ថ្លែង​ទៅ​កាន់​សន្និបាត​ថ្នាក់​ជាតិ​លើក​ទី ៤ ប្រធានាធិបតី​រូប​នេះ​ថ្លែង​ថា "មិនថា​អភិបាល​ក្រុង​ណា​នោះ​ទេ ឲ្យ​តែ​មិន​ហ៊ាន​ដក​យក​ផ្លូវ​សាធារណ​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប្រយោជន៍​ឯកជន​មកវិញ ត្រូវ​តែ​បញ្ឈប់​ពី​តួនាទី​ភ្លាម​ៗ។” លោក​ឌូតឺតេ បាន​សំដៅ​ទៅ​កាន់​ផ្លូវ​សាធារណ​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​កាន់កាប់​ដោយ​មន្ត្រី​ដើម្បី​បម្រើ​ដល់​ស្ថាប័ន​ឯក​ជន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរ​ជា​រឿយ​ៗ។ លើស​ពី​នេះ​ទៀត ក៏​រួម​បញ្ចូល​ទាំង​អ្នក​លក់​ដូរ​តាម​ផ្លូវ​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​ដោយ​គ្មាន​ការ​អនុញ្ញាត​ឲ្យ​លក់​ដូរ​ពី​រដ្ឋាភិបាល។

គួរឲ្យដឹងថា តាម​របាយការណ៍​របស់​ភ្នាក់​ងារ​សហប្រតិបត្តិការ​អន្ដរជាតិ​ជប៉ុន (JICA) ឲ្យ​ដឹង​ថា​​ហ្វីលីពីន​ខាត​បង់​ប្រមាណ​ជា ៣,៥​ប៊ីលាន​ប៉េសូ​ក្នុង​មួយ​ថ្ងៃ​ដោយ​សារ​ការ​កក​ស្ទះ​ចរាចរ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម