• 2019-07-24 03:37:05
  • ព័ត៌មាន

អាជ្ញាធររឹបអូសភ្លុកដំរី និងស្រកាពង្រូលតម្លៃជាង ៦០លានដុល្លារនៅសិង្ហបុរី

  • 2019-07-24 03:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​សិង្ហបុរី បាន​ធ្វើ​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​រឹប​អូស​ភ្លុក​ដំរី និង​ស្រកា​ពង្រូល​ច្រើន​បំផុត​ក្នុង​ប្រទេស​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ក្រុមប្រឹក្សាឧទ្យានជាតិ (Nparks) រួម​កម្លាំង​ជាមួយ​មន្ត្រី​គយ​សិង្ហបុរី បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​កុងតេន័រ​ចំនួន ៣​ទូរ​ដែល​ទឹក​មក​ពី​សាធារណ​រដ្ឋ​កុងហ្គោ​ឆ្លង​កាត់​សិង្ហបុរី​ដើម្បី​ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម។ កុងតេន័រ​ទាំង ៣​ទូរ​នេះ ត្រូវ​បាន​គេ​បន្លំ​ថា​ដឹក​កំណាត់​ឈើ ប៉ុន្តែ​ក្រោយ​ការ​ត្រួតពិនិត្យ​អាជ្ញាធរ​រក​ឃើញ​ភ្លុក​ដំរី និង​ស្រកា​ពង្រូល​ច្រើន​លើសលប់​ដោយ​គិត​ជា​សរុប​មាន​តម្លៃ​ប្រមាណ​ជា ៦៦​លាន​ដុល្លារ។ ក្នុង​ភ្លុក​ដំរី​មាន​ទម្ងន់ ៨,៨​តោន​ដែល​មាន​ប្រមាណ​ ១២,៩​លាន​ដុល្លារ ខណៈ​ស្រកា​ពង្រូល​មាន​ទម្ងន់ ១១,៩​តោន ស្មើ​នឹង​តម្លៃ ៣៥,៧​លាន​ដុល្លារ។

គួរ​ឲ្យ​ដឹង​ថា តាម​សេចក្ដី​ថ្លែងការណ៍​ឲ្យ​ដឹងថា នេះ​គឺ​ជា​ការ​រឹប​អូស​ធំ​បំផុត​លើក​ទី ៣​ហើយ​ប្រចាំ​ឆ្នាំ​ដែល​ធ្វើ​ឲ្យ​ការ​រឹប​អូស​ស្រកា​ពង្រូល​ក្នុង​ប្រទេស​សិង្ហបុរី​កើន​ដល់ ៣៧,៥​តោន​នៅ​ក្នុង​ឆ្នាំ​នេះ៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម