• 2019-07-24 04:42:32
  • ព័ត៌មាន

ផប់ពេញ! រូបគំនូរ​ ស្នាដៃ កែវ ម៉ីលី

  • 2019-07-24 04:42:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កែវ ម៉ីលី គឺជាសិល្បករនារីម្នាក់ដែលចូលចិត្តដើរលេងម្នាក់ឯង ទៅណាក៏ក្នុងកាបូបតែងតែមានសៀវភៅមួយក្បាល និងបុិចមួយដើមតាមខ្លួនជានិច្ច… ដើរទៅដល់ប្រទេសណា ទម្លាប់គាត់គឺ គាត់ឈប់នៅស្ងៀម សង្កេត បញ្ចូលអារម្មណ៍ ហើយគូររូប។ តាមពិតទៅគាត់បានដើរលេងរាប់សិបប្រទេសមកហើយ តែក៏មកជាប់ទើរស្រឡាញ់ប្រទេសកម្ពុជា និងទីក្រុងភ្នំពេញយើងនេះឯង! តោះមកមើលរូបស្អាតៗដែលគាត់គូរ ដោយបានគំនិតពីភ្នំពេញយើង៖

ម៉ីលីគឺជាសិល្បករគំនូរជីវចល និងគំនូរមួយរូប។ នេះបើចង់តាមដានស្នាដៃផ្សេងៗរបស់គាត់ អាចចុចមើលទីនេះបាន! គាត់ក៏បានធ្វើការជាមួយគម្រោង ជញ្ជាំងសម្ងាត់ ដែលបានប្រមូលសិល្បករល្អៗខ្មែរជាច្រើនរូប ដើម្បីគូររូបលើជញ្ជាំងដោយផ្ទាល់… អាចតាមដានគម្រោងឡូយៗនេះ តាមនេះបាន!

អត្ថបទ៖ Vayo

មតិយោបល់