• 2019-07-25 01:35:59
  • ព័ត៌មាន

ហ្ស៊កដានីទម្លាក់គ្រឿងចក្រយោធាចូលក្រោមបាតសមុទ្រ បង្កើតជាសារមន្ទីរក្រោមទឹកស្រស់ស្អាតបំផុត

  • 2019-07-25 01:35:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រឿង​ចក្រ​យោធា​ប្រមាណ​ជា ២០​គ្រឿង ត្រូវ​បាន​កង​ទ័ព​ហ្ស៊កដានី​ទម្លាក់​ចូល​ទៅ​ក្នុង​បាត​សមុទ្រ​ក្រហម​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ដើម្បី​បង្កើត​ជា​សារមន្ទីរ​ក្រោម​ទឹក។

យោង​តាម Jordan News ឲ្យ​ដឹង​ថា​រថក្រោះ​ជា​ច្រើន​គ្រឿង​រួម​ជាមួយ​គ្រឿង​ចក្រ​យោធា, ឡាន​ពេទ្យ និង​ឧទ្ធម្ភាគចក្រ ត្រូវ​បាន​ទម្លាក់​ចូល​ក្នុង​សមុទ្រ​នៅ​កំពង់​ផែ Aqaba ក្នុង​ជម្រៅ​ប្រមាណ​ជា ១៥-២០​ម៉ែត្រ។ លើស​ពី​នេះ​ទៀត គ្រឿង​ចក្រ​ទាំង​អស់ ត្រូវ​បាន​ទម្លាក់​ចូល​តម្រៀប​ជា​យុទ្ធសាស្ត្រ​យោធា​ក្រោម​បាត​សមុទ្រ​សម្រាប់​ភ្ញៀវ​ទស្សនាកម្សាន្ដ។

យ៉ាង​ណា​មិញ អាជ្ញាធរ​ថ្លែង​ថា​សម្ភារៈ​ដែល​គ្រោះ​ថ្នាក់​នៅ​ក្នុង​គ្រឿង​ចក្រ​ទាំង​អស់ ត្រូវ​បាន​គេ​ដក​ចេញ​មុន​ពេល​ទម្លាក់​ចូល​សមុទ្រ ក៏​ដូចជា​ធ្វើ​ការ​សិក្សា​រយៈ​ពេល ៣០​មុន​ដើម្បី​ជៀស​វាង​ការ​ប៉ះពាល់​ជីវចម្រុះ៕

ប្រភព៖ National Interest ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់