• 2019-07-31 07:51:54
  • សុខភាព

ហេតុ​ផល​ទាំង ៦ អ្នក​ចូល​ចិត្ត​ញ៉ាំ​ផ្អែម ត្រូវ​តែ​បញ្ឈប់​ឥឡូវ​នេះ​ភ្លាម

  • 2019-07-31 07:51:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ពិសា​ជាតិ​ផ្អែម​ច្រើន​ពេក​អាច​បង្ក​ឲ្យ​កើត​ជំងឺ​ជាច្រើន ដែល​តម្រូវ​ឲ្យ​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ផ្អែម​គួរ​តែ​ផ្អាក​ឬ​បញ្ឈប់​ឲ្យ​ទាន់​ពេល​វេលា​។ អ្នក​ជំនាញ​បាន​លើក​ឡើង​ថា ស្ករ​ គឺ​ជា​បញ្ហា​ចម្បង​ដែល​នាំ​ឲ្យ​មាន​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង និង​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ទៀត​។

នេះ​គឺ​ ៦ ហេតុ​ផល​ដែល​ជាតិ​ស្ករ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ខូច​សុខ​ភាព​៖

១. ធ្វើ​ឲ្យ​ឡើង​ទម្ងន់

អត្រា​នៃ​ការ​ឡើង​ទម្ងន់​មាន​ការ​កើន​ឡើង​គួរ​កត់​សម្គាល់​ ដែល​វា​ចេញ​មក​ពី​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ ជា​ពិសេស​អាហារ​ដែល​ប្រើ​ប្រាស់​ម្សៅ​ដូច​ជា នំ​ខេក​ជា​ដើម​។

២. ធ្វើ​ឲ្យ​ឡើង​មុន

ជាតិ​ស្ករ វា​បង្កើន​ការ​បញ្ចេញ​អរម៉ូន Androgen ដែល​ភាគ​ច្រើន​កើត​លើ​មនុស្ស​ប្រុស​ ការ​ផលិត​ជាតិ​ប្រេង​ និង លំនាំ​នៃ​ការ​រលាក ដែល​ទាំង​អស់​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​មុន​។

៣. បង្កើន​ហានិ​ភ័យ​នៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត

ការ​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ដូច ខេក ជា​ដើម​។ អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា ​ការ​ប្រែ​ប្រួល​នៃ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​។

៤. បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ស្ត្រី​ដែល​ទទួល នំប៉័ង​ផ្អែម និង Cookie ច្រើន​ជាង ៣ ដង​ក្នុង​មួយ​សប្ដាហ៍​នឹង​មាន​ឱកាស​កើត​ជំងឺ​មហារីក​ស្បូន ១.៤២ ដង​។ អ្នក​គួរ​តែ​ទទួល​ទាន​ឲ្យ​តិច​ជាង​ ០.៥ ដង​ក្នុង​មួយ​សប្ដាហ៍​។

៥. ពន្លឿន​ស្បែក​ឲ្យ​ឆាប់​ចាស់

តាម​ការ​សិក្សា​មួយ មនុស្ស​ដែល​ទទួល​ទាន​ជាតិ​ស្ករ​ច្រើន​ ពិត​ជា​មើល​ទៅ​ឆាប់​ចាស់​ជាង​មនុស្ស​ដែល​មិន​ញ៉ាំ​ផ្អែម​។

៦. កាត់​បន្ថយ​ថាមពល​ក្នុង​ខ្លួន

សូម​បញ្ឈប់​ការ​យល់​ច្រឡំ​ថា ការ​ញ៉ាំ​ផ្អែម​អាច​បង្កើន​កម្លាំង​ក្នុង​ខ្លួន ផ្ទុយ​ទៅ​វិញ ជាតិ​ស្ករ​ទាំង​នោះ​បង្កើន​ថាមពល​បាន​តែ​មួយ​ភ្លេត​តែ​ប៉ុណ្ណោះ​។ យើង​ត្រូវ​ទទួល​របស់​ណា​ដែល​មាន​ជាតិ​ស្ករ​តិច​និង​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​វិញ​។ មិន​តែ​ប៉ុណ្ណោះ​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ តម្រង​នោម ថ្លើម ឬ​ធ្មេញ​ជា​ដើម​៕

ប្រភព៖ healthline ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី