• 2019-07-29 02:11:43
  • សេដ្ឋកិច្ច

គម្រោងខុនដូទំនើបស៊ីវិល័យមួយ គ្រាន់តែចំណាយដីធ្វើអាងហែលទឹកនិង​សួនច្បារមានទំហំជាងបីហិកតា

  • 2019-07-29 02:11:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងអ័រគីដេ ដឺរ៉ូយ៉ាល់ខុនដូមីនីម បានប្រកាសបើកលក់អគារទី៦ ជាផ្លូវការ ដែលជាអគារចុងក្រោយនៃគម្រោងរបស់ខ្លួន ក្នុងចំនោមអគារទាំង៦ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ថ្មីៗនេះ។ យោងតាមព័ត៌មានផ្លូវការបានបញ្ជាក់ដែរថា គម្រោងនេះមានផ្សារទំនើបចំនួន២ជាន់ អាងហែលទឹកដ៏ធំមិនធ្លាប់មាននៅកម្ពុជា សួនច្បារ និងកន្លែងកំសាន្តផ្សេងៗទៀតមានរហូតដល់១០០កន្លែងផ្សេងៗគ្នា។

គម្រោងអ័រគីដេ ដឺរ៉ូយ៉ាល់ ខុនដូមីនីម មានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ជិតសាលាអន្តរជាតិណរប្រីត និងជាគម្រោងតែមួយគត់ប្រស់ក្រុមហ៊ុនអ័រគីដេវីឡាដែលមានអគាររហូតដល់៦ អគារ ដោយអគារនីមួយៗមានកម្ពស់១៨ជាន់ និងមានបន្ទប់ខុនដូរហូតដល់១៩៩៨យូនីត។

អ្វីដែលកាន់តែពិសេសសម្រាប់គម្រោងនេះគឺមានផ្សារអន្តរជាតិចំនួនពីរជាន់ សួនលំហែរកាយលើផ្ទៃដី៣,២ហិកតា អាងហែលទឹកលើទំហំដីមួយ​ហិកតា បូករួមនិងកន្លែងហាត់ប្រាណ និងកំសាន្តផ្សេងៗរហូតដល់ជាង១០០មុខផ្សេងៗគ្នា។

នាយកនៃផ្នែកលក់របស់ក្រុមហ៊ុន អ័រគីដេវីឡា លោក Wei Han Go ថ្លែងក្នុងពិធីសម្ពោធព្រឹកមិញថាអ័រគីដេវីឡា ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានស៊ីវិល័យដែលមានកេរិ៍ឈ្មោះល្បីល្បាញក្នុងប្រទេសកម្ពុជា។

(នាយកនៃផ្នែកលក់របស់ក្រុមហ៊ុន អ័រគីដេវីឡា លោក Wei Han Go )

លោកបន្តថា៖ «វិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយយើងបានជោគជ័យក្នុងការសាងសង់សំណងជាមួយនឹងស្តង់ដាគុណភាពខ្ពស់សម្រាប់អតិថិជនរបស់យើង...ជាមួយនឹងសួនច្បារ អាងហែលទឹកជាដើម យើងបានធ្វើឲ្យអតិថិជនរបស់យើងរស់នៅប្រកបដោយផាខុសភាពជាមួយបរិស្ថានបៃតង និងជីវិតរស់នៅបែបស៊ីវិល័យក្នុងទីក្រុងភ្នំពេញ»។

សម្រាប់ការបើកលក់គម្រោងអ័រគីដេ ដឺរ៉ូយ៉ាល់ខុនដូមីនីម នៅពេល​នេះ ក្រុមហ៊ុនបានបញ្ចុះតម្លៃរហូតដល់៨% ព្រមទាំងបន្ថែមនូវសម្ភាសរៈបរិក្ខាក្នុងបន្ទប់ជាច្រើនទៀត។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទលេខ 098 733 333៕

អត្ថបទ៖ ទូច សុខា

មតិយោបល់