• 2019-07-28 03:18:35
  • ព័ត៌មាន

រុស្ស៊ីប្រើធម៌ក្ដៅចាប់ខ្លួនបាតុករជាង ១ពាន់នាក់ ដែលតវ៉ាប្រឆាំងនឹងការបោះឆ្នោត

  • 2019-07-28 03:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប៉ូលិស​រុស្ស៊ី​កាលពី​ថ្ងៃ​សៅរ៍​បាន​បង្ក្រាប​លើ​ពួក​បាតុករ​យ៉ាង​ចាស់ដៃ​នៅ​កណ្តាល​ក្រុង​មូ​ស្គូ ដោយ​បាន​វាយ​មនុស្ស​ខ្លះ​និង​ចាប់ខ្លួន​អ្នក​ប្រឆាំង​តវ៉ា​ដល់​ទៅ​ជាង​១.០០០​នាក់​ដោយ​​សារ​ពួកគេ​ជួបជុំ​តវ៉ា​ប្រឆាំង​នឹង​ការ​ផាត់​ចេញ​បេក្ខជន​ប្រឆាំង​ពី​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​មូ​ស្គូ​។​

​ប៉ូលិស​បាន​ក៏​បាន​សំរុកចូល​ស្ថានីយទូរទស្សន៍​មួយ​ដែល​កំពុង​ផ្សាយ​ហេតុការណ៍​តវ៉ា​ប្រឆាំង​និង​ការបង្ក្រាប​ពី​សំណាក់​ប៉ូលិស​។​​ ប៉ូលិស​បាន​ប្រវាយប្រតប់​ជាមួយ​អ្នកប្រឆាំង​តវ៉ា នៅ​ជុំវិញ​ការិយាល័យ​អភិបាលក្រុង ដោយ​ខ្លះ​ស្ទុះ​សំដៅទៅ​ហ្វូង​មនុស្ស​ជា​មួយ​ដៃ​កាន់ដំបង​។​បណ្តា​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ រួម​​មាន Tass និង RIA-Novosti បាន​រាយការណ៍​តាម​ប៉ូលិស​ដែល​ថា មនុស្ស​១.០៧៤​នាក់​ត្រូវបាន​ចាប់​ឃាត់ខ្លួន​ក្នុង​ការប្រឆាំង​តវ៉ា​អស់​ពេល​ប្រមាណ​៧​ម៉ោង​។​

​ក្រៅពី​ចាប់ខ្លួន​បាតុករ​ក្មេងៗ​ភាគច្រើន សកម្មជន​ប្រឆាំង​ជាច្រើន​ដែល​ចង់​ឈរឈ្មោះ​សំរាប់​ក្រុមប្រឹក្សា​ក្រុង​ក៏​ត្រូវបាន​ចាប់ខ្លួន​នៅ​ទូ​ទាំង​ទីក្រុង​មុន​ការប្រឆាំង​តវ៉ា​ចាប់ផ្តើម​។​Alexei Navalny មេដឹកនាំ​ប្រឆាំង​ដ៏​លេចធ្លោ​របស់​រុស្ស៊ី ត្រូវបាន​កាត់ទោស​កាល​ពី​ថ្ងៃ​ពុធ​អោយ​ជាប់គុក​៣០​ថ្ងៃ ដោយសារតែ​លោក​បាន​អំពាវនាវ​អោយ​មាន​បាតុកម្ម​គ្មាន​ការ​​អនុញ្ញាត​។​ ​ក្រុមប្រឹក្សា​ក្រុង ដែល​មាន​អាសនៈ​៤៥ ទទួលខុសត្រូវ​សំរាប់​ថវិកាក្រុង​ដ៏​ច្រើនសន្ធឹក និង​ឥឡូវ​វា​ត្រូវ​គ្រប់គ្រង​ដោយ​គណបក្សកាន់អំណាច​។​អាសនៈ​ទាំង​អស់នៃ​ក្រុមប្រឹក្សា​នេះ ត្រូវ​​ដាក់អោយ​បោះ​ឆ្នោត​នៅ​ថ្ងៃ​៨​កញ្ញា សំរាប់​អាណត្តិ​៥​ឆ្នាំ​។​

​អាជ្ញាធរ​បោះឆ្នោត​បាន​ហាមឃាត់​បេក្ខជន​ប្រឆាំង​ខ្លះ​មិន​អោយ​ឈរ​ឈ្មោះ​សំរាប់​ការបោះឆ្នោត​នេះ​ដោយ​សំអាង​ថា​ពួកគេ​មិន​ប្រមូលបាន​ហត្ថលេខា​គ្រប់គ្រាន់​សំ​រាប់កា​រតែង​​តាំង​ពួកគេ​ជា​បេក្ខជន ជាហេតុ​នាំ​អោយ​ផ្ទុះ​ការតវ៉ា​ប្រឆាំង​អស់​ពេល​ជាច្រើន​ថ្ងៃ​មកហើយ មុន​ការប៉ះទង្គិច​កាលពី​ថ្ងៃ​សៅរ៍​៕

ប្រភព ៖ rasmeinews

មតិយោបល់