• 2019-07-29 09:46:23
  • ព័ត៌មាន

ផូស៊ីលអំបូរខ្យង និងមឹក​អាយុចន្លោះ៦០លាន​ទៅ​ជាង​២០០​លាន​ឆ្នាំ​រកឃើញ​នៅមណ្ឌលគិរី​

  • 2019-07-29 09:46:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​បរិស្ថាន​ឲ្យ​ដឹងថា​​ក្រុម​ការងារ​សិក្សា​ផូស៊ីលនៃ​នាយក​ដ្ឋាន​តំបន់​បេតិ​កភណ្ឌ ក្រសួង​បរិស្ថាន សហការ​ជាមួយមន្ទីរ​បរិស្ថានខេត្ត​មណ្ឌល​គិរី​ បាន​ចុះ​សិក្សា​ពី​របក​គំ​ហើ់ញ​ថ្ម​មួយ​ ស្តី​ពី​​ផូស៊ីល​ខ្យង អាម៉ូនីត( Ammonite) ដែល​គេជឿថា​មាន​វត្តមាន​តាំងពី​ចន្លោះ៦០លាននឆ្នាំទៅ​ជាង​២០០​លាន​ឆ្នាំមុន។

(រូបភាព៖ ក្រ​សួង​បរិស្ថាន)

ក្រ​សួង​បរិស្ថាន​សរសេរលើ​ទំព័រហ្វេស​ប៊ុក​របស់​ខ្លួន​នារសៀល​នេះថាអាម៉ូនីត​​ជាប្រភេទ​សត្វ ដែល​ស្ថិត​នៅ​ ក្នុងសាខានៃពពួកខ្យង និង​ពពួកមឹក តាមការ​ពិនិត្យ​បឋម​ទំហំសត្វ​ទាំង​នេះ​មាន​ដល់​២៥ស.ម​។ ពូជប្រភេទនេះ​ត្រូវបាន​រក​ឃើញ​នៅ​ខេត្ត​មណ្ឌលគិរី​ នៅឆ្នាំ​២០១៩​ នេះ ក្នុង​ដែនជម្រកសត្វព្រៃស្រែពក ភ្នំ​ពីរ ​។

(រូបភាព៖ ក្រ​សួងបរិស្ថាន)

ប្រ​ភព​បន្ត​ទៀតថា​​តាមតារាង​នៃGeologic Time Chart ផូស៊ីលអាម៉ូនីត កើត​ឡើង​នៅ​ក្នង​សម័យមេសូ​ស្យូ​អ៊ីក(ស័ក​ទី​២​) នៅ​ចន្លោះ​ ២២៥​លាន ដល់​ ៦៥​លាន​ឆ្នាំ​។ ចំពោះ​របក​គំនើញនេះក្រសួងថា​ នេះ​ជា​ទិន្ន័យ​បឋម​ ហើយ​ក្រុម​ការងារ​នឹង​​បន្ត​សិក្សា​ជា​បន្ត​ទៀត​នា​ពេល​អនាគត​៕​ ​

អត្ថបទ៖ ទូច សុខា

មតិយោបល់