• 2019-07-30 03:28:45
  • ព័ត៌មាន

គួរឲ្យសរសើរ! អេត្យូពីបំបែកកំណត់ត្រាដាំដើមឈើ ៣៥០លានដើម ត្រឹម១២​ម៉ោង ដើម្បីជួយបរិស្ថាន

  • 2019-07-30 03:28:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​នៃ​ប្រទេស​អេត្យូពី បាន​ដឹក​នាំ​ការ​ដាំ​ដើម​ឈើ​ជាង ៣៥៣​លាន​ដើម​ក្នុង​រយៈ​ពេល​ត្រឹម ១២​ម៉ោង​ប៉ុណ្ណោះ​កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន។

ការ​ដាំ​ដើមឈើ​យ៉ាង​ច្រើន​សន្ធឹក​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ "Green Legacy" ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បាត់​បង់​ព្រៃឈើ​ជា​បន្ដ​បន្ទាប់ ហើយ​គំនិត​នេះ​ជា​ការ​ផ្ដួចផ្ដើម​ឡើង​ដោយ​នាយករដ្ឋមន្ត្រី Abiy Ahmed។ ប្រជាជន​អេត្យូពី​រាប់​លាន​នាក់ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ ហើយ​ត្រឹម​រយៈ​ពេល ៦​ម៉ោង​ប៉ុណ្ណោះ ពួកគេ​បាន​ដាំ​ដើមឈើ​រហូត​ដល់​ជាង ១៥០​លាន​ដើម។

បន្ទាប់​ពី​ការ​ដាំ​អស់​រយៈ​ពេល ១២​ម៉ោង​ក្រោយ​មក រដ្ឋមន្ត្រី​របស់​អេត្យូពី​ម្នាក់ គឺ​លោក Getahun Mekuria បាន​ប្រកាស​ក្នុង​គណនី Twitter របស់​ខ្លួន​ថា ដើមឈើ​ចំនួន ៣៥៣ ៦៣៣ ៦៦០​ដើម្បី​ត្រូវ​បាន​ដាំ​ក្នុង​រយៈ​ពេល ១២​ម៉ោង។ គួរ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ២០១៧ កន្លង​ទៅ ប្រទេស​ឥណ្ឌា​បាន​បង្កើត​កំណត់​ត្រា​ដាំ​ដើម្បី​ឈើ​ជាង ៦៦​លាន​ដើម ត្រឹម​រយៈ​ពេល ១២​ម៉ោង៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់