• 2019-07-30 09:35:13
  • ព័ត៌មាន

ឥណ្ឌូនេស៊ីចាប់ផ្ដើមបញ្ជូនសំរាម ៧កុងតេន័រទៅហុងកុង និងបារាំងវិញ

  • 2019-07-30 09:35:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូនេស៊ី បាន​សម្រេច​បញ្ជូន​សំរាម​ចំនួន ៧​កុងតេន័រ​ទៅ​កាន់​ហុងកុង និង​បារាំង​វិញ​នៅ​ថ្ងៃ​ទី៣០ ខែ​កក្កដា​នេះ។

យោង​តាម​មន្ត្រី​គយ​នៅ​កោះ Batam ប្រទេស​ឥណ្ឌូនេស៊ី​ឲ្យ​ដឹង​ថា កុងតេន័រ​ទាំង​អស់ មាន​ផ្ទុក​ទៅ​ដោយ​កាក​សំណល់​ផ្សេង​ៗ​រួម​ទាំង​ប្លាស្ទិក និង​វត្ថុធាតុ​គ្រោះ​ថ្នាក់​ផ្សេង​ទៀត​ដែល​បំពាន​ទៅ​លើ​ច្បាប់​នៃ​ការ​នាំ​ចូល​ក្នុង​ប្រទេស។ ចំណែក​ឯ​អ្នកនាំពាក្យ​គយ​លោក Sumarna ឲ្យ​សារព័ត៌មាន​ដឹង​ថា កុងតេន័រ​ចំនួន ៥​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ហុងកុង និង​ពីរ​ផ្សេង​ទៀត​ទៅ​កាន់​ប្រទេស​បារាំង។ ជាមួយគ្នា​ដែរ អាជ្ញាធរ​កំពុង​រង់ចាំ​បញ្ជូន​សំរាម​ចំនួន ៤២​កុងតេន័រ​ផ្សេង​ទៀត​ទៅ​កាន់​ប្រទេស​អូស្ត្រាលី, សហរដ្ឋអាមេរិក និង​អាល្លឺម៉ង់។

គួរ​ឲ្យ​ដឹង​ថា ប្រទេស​ជា​ច្រើន​នៅ​អាស៊ី​ជា​ច្រើន​ដូច​ជា​ហ្វីលីពីន, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និង​កម្ពុជា​ជា​ដើម កំពុង​ចាប់​ផ្ដើម​បញ្ជូន​សំរាម​ជា​ច្រើន​កុងតេន័រ​ទៅ​កាន់​ប្រទេស​ដើម​វិញ​ដូច​ជា​សហរដ្ឋអាមេរិក, កាណាដា និង​អូស្ត្រាលី៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់