• 2019-07-31 07:21:14
  • ព័ត៌មាន

មកមើល គម្រោងកន្ត្រកខ្សែកាបថ្មី ឆ្លងកាត់ព្រំដែនចិន-រុស្ស៊ីចំណាយពេលតិចជាង ៨នាទី

  • 2019-07-31 07:21:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើ​ដំណើរ​រវាង​ប្រទេស​ចិន និង​រុស្ស៊ី នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​រួម​ជាមួយ​ទេសភាព​ដ៏​ស្រស់ស្អាត​ពី​លើ​ទន្លេ​ឆ្លង​កាត់​ព្រំ​ដែន​ប្រទេស​ទាំង​ពីរ។

កន្ត្រកខ្សែកាប​នេះ នឹង​ធ្វើ​ដំណើរ​ឆ្លង​កាត់​រវាង​ទីក្រុង Heihe ភាគ​ឥសាន្ដ​ប្រទេស​ចិន និង​ទីក្រុង Blagoveshchensk ប្រទេស​រុស្ស៊ី។ ការ​ធ្វើ​ដំណើរ​តាម​កន្ត្រក​ខ្សែកាប​នេះ នឹង​ឆ្លង​កាត់​ទន្លេ Amur ដែល​អ្នក​ដំណើរ​អាច​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ជា​ពិសេស​នៅ​អំឡុង​រដូវ​រងា។ លើស​ពី​នេះ​ទៀត ការ​ធ្វើ​ដំណើរ​នឹង​ចំណាយ​ពេល​យ៉ាង​យូរ ៧​នាទី​កន្លះ ហើយ​កន្ត្រក​នីមួយ​ៗ​អាច​ផ្ទុក​អ្នក​ដំណើរ​រហូត​ដល់ ៦០​នាក់ ជាមួយ​កន្លែង​បន្ថែម​សម្រាប់​ដាក់​ឥវ៉ាន់​ផង​ដែរ។

យ៉ាង​ណា​មិញ ខាង​ក្រុមហ៊ុន UNStudio ដែល​ទទួល​ខុស​ត្រូវ​ខាង​រចនា​គម្រោង​នេះ នឹង​សិក្សា​បន្ថែម​ទៀត​សម្រាប់​ភាព​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំណើរ ហើយ​ការ​សាង​សង់​ត្រូវ​រំពឹង​ថា​នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ ២០២០៕

ប្រភព៖ rendezvous-inmyblog.blogspot ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់