• 2019-07-31 10:01:19
  • ព័ត៌មាន

ក្ដៅៗ! កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងចម្ងាយជិត ២គ្រាប់ទៀត នៅសមុទ្រខាងកើត

  • 2019-07-31 10:01:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ បាន​ធ្វើ​ការ​បាញ់​មីស៊ីល​ផ្លោង​ចម្ងាយ​​ជិត​ចំនួន ២​គ្រាប់​ទៀត​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នៅ​ឆ្នេរ​នៃ​សមុទ្រ​ខាង​កើត​ប្រទេស​​កូរ៉េខាង​ជើង។

យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​របស់​កូរ៉េខាងត្បូង​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ការពារ​របស់​ខ្លួន បាន​រក​ឃើញ​គ្រាប់​មីស៊ីល​ចម្ងាយ​ជិត​ពីរ​គ្រាប់​បាញ់​ចេញ​ពី​កូរ៉េខាង​ជើង​កាល​ពី​វេលាម៉ោង ៥:០៦​នាទី​ព្រឹក។ មីស៊ីល​ចំនួន​ពីរ​គ្រាប់​នេះ ត្រូវ​បាន​បាញ់​ក្នុង​រយៈ​ចម្ងាយ​ជាង ២៥០​គីឡូម៉ែត្រ និង​កម្ពស់​ជាង ៣០​គីឡូម៉ែត្រ។ ជាមួយ​គ្នា​នេះ កងទ័ព​កូរ៉េខាងត្បូង កំពុង​រក្សា​ជំហរ​ការពារ​យ៉ាង​រឹងមាំ ខណៈ​ដែល​តាមដាន​រាល់​សកម្មភាព​របស់​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ដោយ​យក​ចិត្ត​ទុក​ដាក់។

គួរ​ឲ្យ​ដឹង​ថា ការ​បាញ់​មីស៊ីល​ចម្ងាយ​ជិត ២​គ្រាប់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​រយៈ​ពេល​មិន​ដល់​មួយ​សប្ដាហ៍​ផង​ក្រោយ​ពេល​ដែល​កូរ៉េខាង​ជើង​បាញ់​មីស៊ីល​ពីរ​គ្រាប់​ផ្សេង​ទៀត​នៅ​ជិត​តំបន់ Wonsan៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់