• 2019-08-01 04:44:15
  • សេដ្ឋកិច្ច

តម្លៃប្រេងសាំងធម្មតាចុះបន្តិច តែម៉ាស៊ូតឡើង​បន្តិច​វិញ​

  • 2019-08-01 04:44:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​ប្រេង​​សាំងធម្មតា​​បាន​ធ្លាក់ចុះ​បន្តិច​សម្រាប់​១៥​ថ្ងៃ​ដំបូង​នៃ​ខែ​សីហានេះ បើ​ធៀប​ទៅ​នឹង​១៥​ថ្ងៃ​ចុងក្រោយ​នៃ​ខែ​កក្ដដា​កន្លង​ទៅ តែប្រេង​​ម៉ាស៊ូតឡើង​ថ្លៃ​បន្តិច​។

ក្នុង​សេចក្ដីជូន​ដំណឹង​​មួយ​របស់ក្រ​សួង​ពាណិ​ជ្ជកម្ម​ចេញផ្សាយ​នៅថ្ងៃនេះ​ឲ្យ​ដឹងថា​ចាប់ពីថ្ងៃទី១​ដល់ទី១៥ ខែសីហា តម្លៃប្រេង​សាំង​ធម្មតា​ក្នុង​មួយ​លីត្រ​ថ្លៃ​៣៧០០​រៀល និង​ប្រេងម៉ាស៊ូត​ថ្លៃ​៣៦០០​រៀល ក្នុង​មួយ​លីត្រ។

តម្លៃ​នេះ​បើធៀប​ទៅ​នឹង​រយៈពេល​១៥​ថ្ងៃ​មុន​ប្រេងសាំង​ធម្មតា​ចុះ​៥០​រៀល​ក្នុង​មួយ​លីត្រពី​តម្លៃ​៣៧៥០ មក​ត្រឹម​៣៧០០រៀល​ តែ​ប្រេស​ម៉ាស៊ូត​ឡើង​៥០​រៀល​វិញដោយឡើងបី​៣៥៥០​តៀលទៅ​៣៦០០​រៀល៕

អត្ថបទ៖ ទូច សុខា

មតិយោបល់