• 2019-08-02 00:00:00
  • សុខភាព

ខ្ជិលហាត់ប្រាណ តែចង់បានរាងស្អាតនិងសុខភាពល្អ លុះត្រាអនុវត្តទម្លាប់ទាំង៩នេះ

  • 2019-08-02 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅមនុស្សគ្រប់គ្នាចង់បានរូបរាងស្រស់ស្អាត និងសុខភាពល្អ គឺប្រើវិធីហាត់ប្រាណជារៀងរាល់ថ្ងៃ ប៉ុន្តែសម្រាប់អ្នករវល់ធ្វើការ គ្មានពេលវេលាគ្រប់គ្រាន់ ប្រហែលមិនអាចទៅហាត់ប្រាណបានទៀងទាត់នោះឡើយ។​ តទៅ​នេះ​ គឺ​ជាទម្លាប់​ប្រចាំថ្ងៃ​ទាំង​០៩ ដែល​អាច​ឲ្យ​លោក​អ្នក​មាន​រាង​ស្អាត និង​មាន​សុខភាព​ល្អ ដោយមិនបាច់ហាត់ប្រាណ៖​​

១. នៅ​ពេល​ដែល​អ្នក​អង្គុយ ​អ្នក​គួរតែអង្គុយ​ឲ្យត្រង់​ ដោយមិន​គួរ​អង្គុយ​កោង​ខ្នង​នោះ​ទេ​ ព្រោះ​ការអង្គុយ​ ឈរ ដើរ​​ត្រង់​នេះ អាច​ជួយធ្វើឲ្យ​រាងអ្នកស្អាត​ខ្លាំងណាស់ ថែម​ទាំងមិនធ្វើឲ្យឆ្អឹង​ខ្នងអ្នកខូចទៀតផង។

២. អ្នកគួរ​តែ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ព្រោះ​ទឹក​នេះ អាច​ជួយ​ធ្វើឲ្យក្បាល​ពោះអ្នករាបស្មើ ថែមទាំង​ជួយ​ធ្វើឲ្យស្បែក​អ្នកមាន​សំណើម​ទៀតផង។​

៣. បន្លែ និងផ្លែឈើ ​អ្នកគួរ​តែញ៉ាំឲ្យ​បានច្រើន​ជាងសាច់​ផ្សេងៗ ​ព្រោះ​វាអាច​ជួយ​ធ្វើឲ្យ​រាងអ្នក​ស្អាត​បាន។ ជាពិសេស ក្បាលពោះអ្នកក៏អាចបាត់លឿនផងដែរ បើអ្នកព្យាយាមពិសារច្រើន។

៤. អ្នកអាច​ញ៉ាំកាហ្វេខ្មៅបាន ​ព្រោះ​សារធាតុ​កាហ្វេអ៊ីន​ អាចធ្វើឲ្យ​អ្នកក្រពះ និង​ពោះវៀន​អ្នកដំណើរ​ការលឿន​ ថែម​ទាំងអាចជួយប្រឆាំង​នឹងភាពចាស់ ព្រមទាំងជួយធ្វើឲ្យកាឡូរីក្នុងរាងកាយអ្នកស្រកចុះផងដែរ ដោយធ្វើឲ្យក្បាលពោះអ្នកបាត់តែម្តង។

៥. អ្នកគួរតែបរិភោគផលិតផលដែលផលិតពីទឹកដោះគោបាន ព្រោះផលិតផលទាំងនេះ ក៏អាចជួយធ្វើឲ្យរាងអ្នកស្អាតផងដែរ។

៦. អ្នកមិនគួរទំពារស្ករកៅស៊ូឡើយ ព្រោះអ្នកអាចស្រូបយកខ្យល់ច្រើនចូលក្នុងពោះ ដោយធ្វើឲ្យក្បាលពោះអ្នកអាចធំដោយមិនដឹងខ្លួន។

៧. នៅពេលដែលអ្នកញ៉ាំបាយ អ្នកគួរតែទំពារឲ្យម៉ត់ ទើបលេបចូលទៅក្នុងពោះ។ ការធ្វើបែបនេះ ដើម្បីឲ្យក្រពះឆាប់រំលាយ ដោយធ្វើឲ្យអ្នកមិនងាយឡើងទម្ងន់ឡើយ។

៨. អ្នកគួរតែរក្សាទម្លាប់នៃការបត់ជើងធំឲ្យបានល្អ ព្រោះក្រោយពេលដែលអ្នកបត់ជើងធំរួច ជាតិពុលនឹងអាចចេញពីរាងកាយអ្នក ដោយធ្វើឲ្យអ្នកមានរាងដែលស្អាត។

៩. នៅពេលដែលអ្នករងសម្ពាធធ្ងន់ ក៏អ្នកអាចធាត់ផងដែរ។ ដូចនេះ អ្នកគួរតែចេះបន្ធូលអារម្មណ៍ ទើបអាចធ្វើឲ្យរាងអ្នកស្អាតបាន៕

ប្រភព៖ Health.com.kh ប្រែសម្រួល​៖ ស៊ិន សាវ៉េត

មតិយោបល់