• 2019-08-02 07:54:46
  • ព័ត៌មាន

និស្សិត​មកពី​១០ប្រទេស​នៅ​តំបន់​អាស៊ី​ជុំគ្នា​នៅ​ភ្នំពេញ និង​សៀម​រាបប្រាំ​មួយ​ថ្ងៃ

  • 2019-08-02 07:54:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​មក​ពី​ប្រទេស​ចំនួន​១០​ក្នុង​តំបន់​អាស៊ី​​​នឹង​ចំណាយ​ពេល​ប្រាំ​មួយ​ថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​សៀម​រាប​ដើម្បីចូល​​រួម​កម្មវិធី​វេទិកា​បរិស្ថាន​និស្សិត​អាស៊ីលើក​ទី​ប្រាំ​បី​។

កម្មវិធីនេះ​ចាប់​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ២០១៩ ក្នុង​រាជ​ធានី​ភ្នំពេញ និងខេត្ត​សៀម​រាប។ កម្មវិធីវេទិកាបរិស្ថាន​និស្សិត​អាស៊ី​រៀប​ចំដោយ​មូលនិធិ​បរិស្ថាន​AEONដែល​​ចាប់​ផ្ដើម​ដំបូង​នៅ​ឆ្នាំ​២០១២ ផ្ដោត​លើ​ការ​អប់រំផ្នែក​បរិស្ថាន និង​អភិរក្សបរិស្ថាន​។

(ក្រុម​និស្សិតកម្ពុជា)

កាល​ពី​ព្រឹក​មិញ​និស្សិត​ទាំង​១០​​ប្រទេស​ចំនួន​៨០​នាក់​បាន​ចូល​រួម​ស្ដាប់​ការណែនាំ និង​បើក​កម្មវិធី​ដោយ​មាន​មន្ត្រីក្រ​សួង​អប់រំកម្ពុជា មន្ត្រី​មកពី​បណ្ដា​ស្ថានទូ​របស់​និស្សិត​ផង​ដែរ។ ​

(ក្រុម​និស្សិត​ជប៉ុន)

កម្មវិធីវេទិកា​បរិស្ថាន​និស្សិត​អាស៊ី​ឆ្នាំនេះ​រៀបចំក្រោម​ប្រ​ធាន​បទ​ «ការកសាងសន្តិភាព​ប្រ​កប​ដោយ​និរន្តរភាព» ដែលមាន​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​ជាម្ចាស់​ផ្ទះ​ទទួល​និស្សិត​ទាំងនេះ​។​និស្សិត​ទាំង​អស់​នឹង​ចុះ​តាម​កន្លែង​មួយ​ចំនួននៅ​ភ្នំពេញ និ​ង​ទៅ​កាន់តំបន់​អង្គរ​ក្នុង​ខេត្ត​សៀម​រាប ដើម្បី​សិក្សាពី​ប្រ​វត្តិសាស្រ្តកម្ពុជា និង​បរិស្ថាន​ធម្មជាតិ​។​

(សាកល​វិទ្យាធិការង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​ស្រី អ៊ុំ រ៉ាវី )

​ក្នុង​ពិធីបើក​កម្មវិធី​ព្រឹក​មិញ​សាកល​វិទ្យាធិការង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​ស្រី អ៊ុំ រ៉ាវី ថ្លែងថា​៖ «ការដែលមាន​យុវជន​ចូល​រួម​ក្នុង​កិច្ច​ការ​ការពារ​បរិស្ថាន មិន​ត្រឹម​តែ​មាន​ឥទ្ធិពល​លើ​ការ​ផ្លាស់ប្តូរ​ផ្នត់គំនិត​ពួកគេ​លើ​បញ្ហា​បរិស្ថាន​ប៉ុណ្ណោះទេ តែក៏អាច​មាន​ឥទ្ធិ​ពល​លើ​ឪពុក​ម្តាយ​ សាច់​ញាតិ និង​ក្រុម​គ្រួសារ​ពួកគេផង​ដែរ។ យុវជន​ជាឆ្អឹង​ខ្នងរ​បស់​សង្គម ពួកគេ​អាច​ផ្លាស់​ប្ដូរ​សង្គម​ជា​មួយ​នឹង​ចំណេះ​ដឹង​របស់​គេ»។

(ក្រុម​និស្សិត​វៀតណាម)

និស្សិតទាំង​១០​ប្រ​ទេស​នោះ​មាន​កូរ៉េខាង​ត្បូង ចិន ជប៉ុន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កម្ពុជា វៀតណាម ថៃ ភីលីពីន និង​មីយ៉ាន់​ម៉ា៕

អត្ថបទ៖ ទូច សុខា

មតិយោបល់