• 2019-08-07 04:05:03
  • ព័ត៌មាន

សមត្ថកិច្ច​កំពុង​ជួយ​សង្គ្រោះ​យុវជន​ម្នាក់​ធ្លាក់​ជាប់​ក្នុង​រូង​ភ្នំ អំឡុង​ពេល​ចូល​យក​អាចម៍​ប្រចៀវ

  • 2019-08-07 04:05:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សេចក្ដី​រាយការណ៍​មក​ថា សមត្ថកិច្ច​បាន​ចុះ​ជួយ​សង្គ្រោះ​យុវជន​មួយ​រូប​ ដែល​បាន​ធ្លាក់​ជាប់​នឹង​រូង​ភ្នំ​​អំឡុង​ពេល​ចូល​យក​យក​អាចម៍​ប្រចៀវ។ ហេតុ​ការណ៍​កើត​ឡើង​នៅ​ភ្នំ​មួយ ជាប់​សាលា​បឋម​ហុង​ទឹក ស្ថិត​ក្នុង​​ស្រុក​ភ្នំ​ព្រឹក​ ខេត្ត​បាត់​ដំបង ដែល​បាន​ជាប់​នឹង​រូង​ភ្នំ​អស់​រយៈពេល​ ៤ថ្ងៃ​មក​ហើយ គិត​មក​ដល់​ព្រឹក​ថ្ងៃទី ៧ ខែ​សីហា ២០១៩។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ទើប​ទទួល​បាន​ព័ត៌មាន​កាល​ពី​យប់​មិញ ហើយ​បាន​ចុះ​ជួយ​សង្គ្រោះ​ ហើយ​ថា នៅ​មិនទាន់​ជួយ​បាន​នៅ​ឡើយ​ដោយសារ​ផ្ទាំង​ថ្ម​ធំ​ពេក និង​គំនាប​ផ្ទាំង​ថ្ម​គាប​ជាប់។ យ៉ាងណាមិញ សមត្ថកិច្ច​នឹង​ប្រជាពលរដ្ឋ​កំពុង​បន្ដ​ជួយ​សង្គ្រោះ​យុវជន​នៅ​ឡើយ។

ព័ត៌មាន​បន្ថែម​យ៉ាង​ Sabay នឹង​តាម​ដាន​ព័ត៌មាន​នេះ ហើយ​ធ្វើ​សេចក្ដី​រាយការណ៍​ជាបន្ត។

រូបភាព៖ នគរបាល​ផ្ដល់​ឲ្យ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់