• 2019-08-07 04:22:58
  • ព័ត៌មាន

ភ្ញាក់ផ្អើល! ចាប់បានត្រីចម្លែកទម្ងន់ជាង ១០០គីឡូក្រាមនៅព្រៃអាម៉ាហ្សូន (មានវីដេអូ)

  • 2019-08-07 04:22:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រី​ចម្លែក​មួយ​ក្បាល បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ក្នុង​បណ្ដាញ​សង្គម​ក្រោយ​ពេល​ដែល​ក្រុម​អ្នក​រត់​ហាត់​ប្រាណ​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃ​អាម៉ាហ្សូន។

ត្រី​ប្រភេទ Arapaima ត្រូវ​បាន​គេ​ជឿ​ថា​ជា​ប្រភេទ​ត្រី​ធំ​ជាង​គេ​បំផុត​ក្នុង​ព្រៃ​អាម៉ាហ្សូន ដែល​ដំបូង​ឡើយ​វា​ត្រូវ​បាន​គេ​ចិញ្ចឹម​ក្នុង​ប្រទេស​ម៉ាឡេស៊ី ហើយ​ត្រូវ​លែង​ទៅ​ក្នុង​ព្រៃ​ដោយ​សារ​ទំហំ​របស់​វា​ធំ​ខ្លាំង​ពេក​មិន​អាច​រក្សា​ត​ទៅ​ទៀត​បាន។ ត្រី​ដែល​គេ​ប្រទះ​ឃើញ​នេះ ត្រូវ​បាន​អ្នក​រស់​នៅ​ក្នុង​តំបន់​នាំ​គ្នា​អូស​យក​មក​លើ​គោក ហើយ​រក​ឃើញ​ថា​វា​មាន​ទម្ងន់​រហូត​ដល់ ១០៨​គីឡូក្រាម និង​ប្រវែង​ជាង ២,៤​ម៉ែត្រ​ឯណោះ។ យោង​តាម​សាស្ត្រាចារ្យ​ផ្នែក​ស្រាវជ្រាវ​ម្នាក់​ឲ្យ​ដឹង​ថា ត្រី​នេះ​មាន​អាយុ​ប្រហែល ១២​ឆ្នាំ ហើយ​ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​វា​ងាប់​នៅ​មិន​ទាន់​មាន​អ្នក​ដឹង​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។

យ៉ាង​ណា​មិញ ក្រោយ​ប្រទះឃើញ ត្រី​នេះ​ត្រូវ​បាន​គេ​យក​ទៅ​រក្សា​ទុក​នៅ​វិទ្យាសា្ថន​ស្រាវជ្រាវ Borneo Marine ដើម្បី​សិក្សា​បន្ថែម​ទៀត​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ត្រី​នេះ​ងាប់។

ប្រភព៖ Mirror ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់