• 2019-08-07 13:48:52
  • ព័ត៌មាន

លម្អិត​អំពី​បុរសដែល​កៀបជាប់ខ្លួន​ក្នុងរូងភ្នំប្រចៀវ

  • 2019-08-07 13:48:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសដែលកៀបជាប់ក្នុងរូងភ្នំប្រចៀវត្រូវបានជួយសង្គ្រោះចេញមកវិញហើយ នៅ​ព្រលប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីកៀបជាប់ ៤ថ្ងៃ។ រូងភ្នំនេះ ស្ថិតនៅ​ជួរភ្នំចក្រី ភូមិក្បាលហុង ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ បូរ៉ា អាយុ ២៧​ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។

បើតាមម្តាយជនរងគ្រោះបានឲ្យដឹងថា មុនថ្ងៃកើតហេតុនៅថ្ងៃទី៤ ខែសីហា ម៉ោង៥ព្រឺក កូនគាត់បានចេញបាត់ពីផ្ទះរយៈពលបីថ្ងៃ ក៏មានការឆោឡោដើររករហូតមកដលថ្ងៃទី៧ ខែសីហា ទើបរកឃើញជាប់ក្នុងរូងភ្នំ ហើយ​បន្ទាប់មកបានទៅរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដើម្បីសុំការអន្តរាគមន៍​ជួយសង្គ្រោះ។

ជនរងគ្រោះនៅនិយាយបាន ហើយប្រាប់ថា ខ្លួនបានកើបអាចម៌ប្រចៀវ​ ភ្លាមនោះក៏បានជ្រុះ​កែវពិល​ហើយខ្លួនបានដើររក ក៏រអិលធ្លាក់ជាប់ក្នុងជម្លៀតថ្មថយ​ក៏អត់រួច។

ប្រតិបត្តិការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់នេះ ដែលដឹកនាំផ្ទាល់ដោយ លោក​នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ។ អង្គភាពដែលចូលរួមជួយសង្គ្រោះនោះរួមមាន៖ អង្គភាព៧១១, កម្លាំងយោធភូមិភាគទី៥, កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ។

សូមបញ្ជាក់ផងដែរថា មកដល់ពេលនេះជនរងគ្រោះត្រូវបានបញ្ជូនតាមរថយន្តសង្រ្គោះបន្ទាន់ទៅដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងហើយ៕

រូបថត៖ រដ្ឋបាលខេត្តបាត់ដំបង

អត្ថបទ៖ សោភា

មតិយោបល់