• 2019-08-08 01:33:50
  • ព័ត៌មាន

តំបន់​មួយ​ចំនួន​នឹង​ត្រូវផ្តាច់ភ្លើង​ចាប់ពីព្រឹកនេះ

  • 2019-08-08 01:33:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គិសនី​កម្ពុជា នឹង​ផ្អាកការផ្គត់ផ្គង់ភ្លើង​នៅតាម​តំបន់​មួយ​ចំនួន​ចាប់ពីព្រឹកថ្ងៃទី៨ ដល់ ១១ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​អនុវត្ត​ការងារ​ជួសជុល​ ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លងខ្សែ​បណ្តាញ​លក្ខណៈ​ដល់ការដ្ឋាន​ពង្រីក​ផ្លូវ។

១. ​ថ្ងៃទី៨សីហា៖ សង្កាត់​ផ្សារ​ថ្មីទី២ អូរបែកក្អម ​ភ្នំពេញ​ថ្មី ទឹកថ្លា គោករកា និង​ចាក់អង្រែ​ក្រោម ​ចាប់ពីម៉ោង៩ព្រឹក​ដល់ ៤ល្ងាច។

២. ​ថ្ងៃទី៩សីហា៖ សង្កាត់​បឹងកេងកងទី១ ទឹកថ្លា អូរបែក​ក្អម ស្ទឹងមានជ័យទី៣ ចោមចៅទី១ គោករកា កាកាបទី១ កាកាបទី២ សំរោងក្រោម ចោមចៅទី៣ ត្រពាំង​ក្រសាំង ស្នោរ កំបូល និង​កន្ទោក ​ចាប់ពីម៉ោង៩ព្រឹក​ដល់ម៉ោង ៥ល្ងាច។

៣. ​ថ្ងៃទី១០ ខែសីហា៖ សង្កាត់​ភ្នំពេញ​ថ្មី គោកឃ្លាង ក្រាំងធ្នង់ កាកាបទី១ កាកាបទី២ ចោមចៅទី៣ ​និង​សំរោង​ក្រោម ​ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៥ល្ងាច។

៤. ​ថ្ងៃទី១១ ខែសីហា៖ សង្កាត់​បឹងកេងកងទី១ វត្តភ្នំ បឹង​កក់ទី១ ជ្រោយចង្វារ ដង្កោ ព្រៃស កាកាបទី១ ​កាកាបទី២ ចោមចៅទី៣ និង​សំរោង​ក្រោម ចាប់​ពីម៉ោង៩ព្រឹក ដល់ម៉ោង ៥ល្ងាច៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

មតិយោបល់