- 2019-08-08 02:45:43
- ព័ត៌មាន
ជុំវិញបឹងសំរោងព្រែកព្នៅ នឹងមានផ្លូវថ្មើរជើងនិងសួន សម្រាប់ដើរលំហែកម្សាន្ត
- 2019-08-08 02:45:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជុំវិញបឹងសំរោងព្រែកព្នៅ នឹងមានផ្លូវថ្មើរជើងនិងសួន សម្រាប់ដើរលំហែកម្សាន្ត
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការស្ថាបនាផ្លូវថ្មើរជើង និងសួនសាធារណៈនៅជុំវិញបឹងសំរោង ស្ថិតនៅសង្កាត់សំរោង និងព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដើម្បីកែលម្អសោភ័ណភាពផ្ទៃបឹងសំរោង ឱ្យមានលក្ខណៈល្អប្រសើរ សម្រាប់ជាទីកន្លែងដើរលំហែរបស់ប្រជាពលរដ្ឋ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩។
ក្នុងការអនុវត្តគម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការកំណត់ព្រំផ្ទៃបឹងសំរោង ស្របតាមចំណុចនិយាមការនៃអនុក្រឹត្យលេខ ៦៥ អនក្រ បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ និងបានដោះស្រាយគោលនយោបាយនូវផលប៉ះពាល់ជូនប្រជាពលរដ្ឋដែលអាស្រ័យផល និងស្រះចិញ្ចឹមត្រីនៅលើផ្ទៃបឹងសំរោង ប៉ុន្តែនៅសេសសល់ប្រជាពលរដ្ឋមួយចំនួនទៀត ដែលកាន់កាប់ផ្ទៃបឹងដោយខុសច្បាប់ នៅមិនទាន់អញ្ជើញចូលរួមសហការដោះស្រាយ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលកាន់កាប់ដីនៅលើផ្ទៃដីបឹងសំរោងទាំងអស់ យកឯកសារពាក់ព័ន្ធមកបង្ហាញនៅទីចាត់ការកិច្ចការច្បាប់ និងសិទ្ធិមនុស្សសាលារាជធានីភ្នំពេញ ដើម្បីឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញពិនិត្យ វាយតម្លៃ ព្រមទាំងចុះវាស់វែងលើទីតាំងកាន់កាប់ផ្ទៃបឹងសំរោង ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយគោលនយោបាយជូន។ ការប្រគល់ឯកសារ និងការចុះវាស់វែង នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៣ ខែសីហា ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩៕