• 2019-08-09 03:58:47
  • ព័ត៌មាន

ចាំយូរហើយមែនទេ? ឥលូវកម្មវិធី Starbucks® Rewards បានមកដល់កម្ពុជាយើងហើយ!

  • 2019-08-09 03:58:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Starbucks រៀបចំកម្មវិធីដ៏អស្ចារ្យមួយហៅថា Starbucks® Rewards ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ១២ សីហា ២០១៩ តទៅនៅគ្រប់សាខា Starbucks កម្ពុជា។

គ្រប់សមាជិកមាស (Gold member) របស់ Starbucks នឹងទទួលបានភេសជ្ជៈឥតគិតថ្លៃមួយកែវ រាល់ពេលសន្សំបាន ១០០ ផ្កាយ ។ ចំណែកឯសមាជិកបៃតង (Green member) វិញ នឹងទទួលបានផ្កាយទ្វេដង រាល់ការទិញជាមួយកាត Starbucks® Rewards ៣០ ថ្ងៃបន្ទាប់ពីចុះឈ្មោះធ្វើជាសមាជិកដំបូង និងបានភេសជ្ជៈឥតគិតថ្លៃមួយកែវក្នុងខែខួបកំណើតរបស់គាត់ ។

ពិសេសជាងនេះទៅទៀត អតិថិជនមិនចាំបាច់ចាយលុយដោយផ្ទាល់ក៏បាន អ្នកអាចបង់លុយតាម APP Starbucks® Cambodia ដែលពិតជាងាយស្រួលមែនទែន។ ហេតុនេះទោះភ្លេចលុយនៅផ្ទះក៏មិនខ្លាច អត់កាហ្វេឆ្ងាញ់ៗញ៉ាំដែរ។

បើចង់ដឹងពី Starbucks កាន់តែច្បាស់កុំភ្លេចចូលរួមកម្មវិធីសម្ពោធ Starbucks® Rewards នៅផ្សារទំនើប អ៊ីអន ម៉លភ្នំពេញ និង ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ។ អ្នកនឹងមិនខកបំណងឡើយ ព្រោះនៅទីនោះនឹងមានសកម្មភាពសប្បាយៗ ជាច្រើនទៀត ដូចជាការលេងហ្គេម ការផ្ដល់ជូនរង្វាន់អនុស្សាវរីយ យល់ដឹងពីផលិតផលថ្មី និងផ្ដល់ជូននូវភេសជ្ជៈដោយឥតគិតថ្លៃ។

លើសពីនេះ អ្នកនឹងបានយល់ដឹងបន្ថែមទៀតពី កាហ្វេ ដែលអ្នកមិនធ្លាប់បានគិតដល់ ។ អ្នកគាំទ្រ Starbucks កុំភ្លេចចូលរួមទាំងអស់គ្នា ចាប់ម៉ោង ១០ព្រឹក ដល់ម៉ោង ៨ យប់ ដែលនឹងធ្វើឡើង ២ ថ្ងៃ និង២ កន្លែងផ្សេងគ្នាដូចជា៖

  • ថ្ងៃ សុក្រ ទី ១៦ ខែ សីហា ឆ្នាំ ២០១៩ នៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ។
  • ថ្ងៃ សៅរ៍ ទី ១៧ ខែ សីហា ឆ្នាំ ២០១៩ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី។

ព័ត៌មានបន្ថែមអំពី Starbucks® Rewards សូមចូលទៅកាន់ http://card.starbucks.com.kh

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់