• 2019-08-11 04:23:00
  • សេដ្ឋកិច្ច

កម្ពុជា ថៃ វៀតណាម​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​​អចលនទ្រព្យ​គេ​ចង់​បាន​បំផុត​លើ​លោក

  • 2019-08-11 04:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​នៃ​ការ​រស់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ដូចជា​សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី ឬ បារាំង​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​នេះ។

វេបសាយ Womensarticle បាយ​រាយ​បញ្ជី​​ប្រទេស​១០​ដែល​អាច​ទិញ​ផ្ទះ​បាន​ក្នុង​​តម្លៃ​សមរម្យ​បំផុត​ ក្នុង​នោះ ​កម្ពុជា​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១ ដែល​មាន​តម្លៃ​អចលនទ្រព្យ​សមរម្យ និង តម្លៃ​នៃ​ការ​រស់នៅ​​ចំណាយ​តិច​បំផុត​ធៀប​នឹង​​ប្រទេស​នានា​លើ​លោក។

បន្ទាប់​មក​មាន​ដូចជា៖ លេខ​២​គឺ​ប្រទេស​អេក្វាឌ័រ លេខ​៣ម៉ិកស៊ីកូ លេខ​៤​អាហ្សង់ទីន លេខ​៥​វៀតណាម លេខ​៦​ថៃ លេខ​៧​ប៊ុលហ្គារី លេខ​៨​ហុងគ្រី លេខ​៩​អាល់បានី និង លេខ​១០​កូឡុំប៊ី។

លក្ខខ័ណ្ឌ​​អាកាសធាតុ​អំណោយទាន​​នៃ​តំបន់​ត្រូពិក តម្លៃ​អចលនទ្រព្យ​សមរម្យ ការ​ចំណាយ​តិច និង ប្រជាជន​​រួសរាយ​រាក់ទាក់​នៅ​អាស៊ីអាគ្នេយ៍​ ឬ យ៉ាងហោច​ណាស់​​ឱកាស​វិនិយោគ​ពី​ដី​ផ្ទះ​នោះ​​ពេល​គេ​ចង់​លក់ដូរ​វិញ បាន​ធ្វើ​ឲ្យ​​​ជនបរទេស​ជា​ច្រើន​ដែល​​ដក់​ចិត្ត​នឹង​ប្រទេស​ទាំង​នេះ បាន​មក​ស្វែងរក​​​​​​ការ​​សោយសុខ​ជីវិត​ចុងក្រោយ​ដូចជា​​នៅ​ប្រទេស​ថៃ វៀតណាម ឬ កម្ពុជា​ជា​ដើម បន្ទាប់​ពី​ពួកគេ​ចូលនិវត្តន៍។

១ កម្ពុជា

ត្បិត​កម្ពុជា​មិន​មែន​ជា​ឋានសួគ៌​នៅ​តំបន់​ត្រូពិក តែ​វា​កៀក​នឹង​​ដល់​ចំណុច​នោះ​ហើយ។ បើ​ធៀប​នឹង​ប្រទេស​តំបន់​ត្រូពិក​ដទៃ​ទៀត ​តម្លៃ​នៃ​ការ​រស់​នៅ​ប្រទេស​កម្ពុជា​​ចំណាយ​​តិច​ជាង​គេ។

ផ្ទះ​ប្រណីត​មួយ​ដែល​មាន​បន្ទប់​គេង ៤ និង​អាង​ហែល​ទឹក​មួយ ​មាន​តម្លៃ​​ជួល​ត្រឹម​តែ ៦០០ ដុល្លារ​ ប៉ុណ្ណោះ​ក្នុង​១​ខែ ឬ ផ្ទះ​លំហែ​មួយ​ដែល​មាន​បន្ទប់​គេង​៣ គេ​អាច​ទិញ​ក្នុង​តម្លៃ ២០,០០០ ដុល្លារ ហើយ​គេ​អាច​ជួល​អ្នក​ថែ​សួន​ម្នាក់​ឲ្យ​មើល​ផ្ទះ​លំហែ​ឲ្យ​គេ​ក្នុង​តម្លៃ​ប្រមាណ ២,០០០ ដុល្លារ​ក្នុង​១​ឆ្នាំ។

និយាយ​បែប​ផ្សេង ​វីឡា​ប្រណីត​​មួយ​នៅ​កម្ពុជា គេ​អាច​​ជួល​​ក្នុង​តម្លៃ​ប្រមាណ ៦០០ ដុល្លារ​ក្នុង​១​ខែ ធៀប​នឹង បន្ទប់​ជួល​មួយ​ទំហំ ៤០ ម៉ែត្រ​ការ៉េ​នៅ​ហុងកុង​មាន​តម្លៃ​រហូត​ដល់ ២,០០០ ដុល្លារ​ក្នុង​១​ខែ ឃើញ​ថា​ថ្លៃ​ជួល​ខុស​គ្នា​ដល់​ទៅ​ជាង​៣​ដង។

២ វៀតណាម

ថ្មីៗ​នេះ​ វៀតណាម​បាន​ក្លាយ​ទៅ​ជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​ភាព។ ទោះបី​ជា​ជនបរទេស​ធ្លាប់​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ទិញ​ដី​នៅ​ក្នុង​ប្រទេស​​នេះ​ក៏​ដោយ​ ប៉ុន្តែ​គោលការណ៍​នោះ​ ត្រូវ​បាន​កែប្រែ​វិញ​ហើយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ផ្ទះ​ប្រណីត​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នៅ​តាម​ឆ្នេរសមុទ្រ ប៉ុន្តែ​គេ​អាច​រក​ទិញ​​ខុនដូ ឬ ផ្ទះ​តូច​ៗ ដែល​មាន​តម្លៃ​ចាប់​ពី ២៥,០០០ ​ដុល្លារ ដល់ ៥០,០០០​ដុល្លារ

៣ ថៃ

ថៃ​ក៏​ស្ថិត​ក្នុង​ចំណោម​​ទិសដៅ​ទេសចរណ៍​ដ៏​ពេញ​និយម។ គេ​អាច​​ទិញ​ខុនដូ​ប្រណីត​ក្នុង​តម្លៃ ៣០,០០០ ដុល្លារ ឬ អាច​រក​ទិញ​ផ្ទះ​ធំ​ទូលាយ​ជាង​នេះ​ក្នុង​តម្លៃ​ប្រហែល ៦០,០០០ ដុល្លារ ហើយ​គេ​ក៏​អាច​រក​កន្លែង​ញ៉ាំ​អាហារ​ថោកៗ​ជា​ច្រើន​កន្លែង៕

អាន៖ ប្រជាជន​ជាង១៦​លាន​នាក់​នៅ​ចិន​រក​ចំណូល​ទាប​ជាង​៣៤០ដុល្លារ​១​ឆ្នាំនៅឡើយ

ប្រភព៖ womensarticle ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់