• 2019-08-12 12:26:30
  • ព័ត៌មាន

មក​ស្គាល់​ ដើមឈើ​ចំណាស់​ជាង​គេ ដែល​ដាំ​ដោយ​មនុស្ស​

  • 2019-08-12 12:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ មាន​បន្សល់​ទុក​នូវ​ស្លាក​ស្នាម​ជា​ច្រើន​ណាស់ ជាក់ស្ដែង​ដូច​ដើម​ពោធិ៍ នៅ​ស្រីលង្កា ដែល​មាន​ឈ្មោះ​ថា ស្រី​មហា​ពោធិ៍ ត្រូវ​បាន​​សន្និដ្ឋាន​ដោយ​មជ្ឈដ្ឋាន​ជា​ច្រើន​ បូក​រួម​ទាំង​កំណត់ត្រា​ Guinness ថា ជា​ដើម​ឈើ​ចំណាស់​ជាង​គេ ដែល​ដាំ​ដោយ​មនុស្ស​។

ដើមឈើ​នេះ​ត្រូវ​បាន​ដាំ​នៅ​ឆ្នាំ២៨៨ មុន​គ្រិស្តសករាជ ក្នុង​ទីក្រុង Anuradhapura  កំឡុង​រជ្ជកាល​របស់​ស្ដេច​ស្រីលង្កា Devanampiyatissa ដោយ​យក​ពី​ឥណ្ឌា​ដោយ​ព្រះ​បុត្រី​របស់ ស្ដេច​អសោក ដែល​ជា​ស្ដេច​ ដែល​មាន​ជំនឿ​ខ្លាំង​លើ​ព្រះពុទ្ធសាសនា។

ដើមឈើ​នេះ​ដែរ​ដាំ​ចេញ​ពី​មែក​ដើមពោធិ៍​ ដែល​ព្រះពុទ្ធ​សមណគោតម​គង់​ត្រាស់​ដឹង​កាល​ពី​ជាង ២៥០០​ឆ្នាំ​មុន នៅ​ប្រទេស​ឥណ្ឌា។

ស្រីមហាពោធិ៍​នោះ​ត្រូវ​បាន​គេ​ប៉ុនប៉ង​កាប់​បំផ្លាញ​ប៉ុន្មាន​ដង​ហើយ នៅ​ឆ្នាំ​១៩២៩ ម្ដង និង​ភេរវកម្ម​នៅ​ឆ្នាំ១៩៨៥​ម្ដង ប៉ុន្តែ​ដើមឈើ​នោះ​នៅ​ឈរ​រឹងប៉ឹង​ដដែល។

រហូត​មក​ដល់​សព្វថ្ងៃ​នេះ ស្រីមហាពោធិ៍ ជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ទូទៅ ក៏​ដូច​ជា​ពុទ្ធសាសនិក​ជា​ច្រើន មក​អង្គុយ​សមាធិ​នៅ​ទីនេះ៕

អាន​បន្ត​៖

ប្រភព៖ Straits Times | guinnessworldrecords ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់