• 2019-08-13 04:00:00
  • ព័ត៌មាន

ជំរឿន​ឆ្នាំ២០១៩​បង្ហាញថា​ខេត្ត​ពីរមាន​ប្រជា​ជនថយចុះបន្តិច​ធៀប​ឆ្នាំ២០០៨​

  • 2019-08-13 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួលេខ​បណ្ដោះ​អាសន្ន​ជំរឿន​ទូទៅ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បង្ហាញ​ថា​ចំនួន​​ប្រ​ជា​ជន​កើន​ពី​១៣,៤​លាន​នាក់ក្នុង​ឆ្នាំ២០០៨​ មក​ដល់​១៥,៣​លាន​នាក់​នៅ​ឆ្នាំ​២០១៩។

បើ​តាម​តាម​តួលេខ​បណ្ដោះ​អាសន្ន​ជំរឿន​ឆ្នាំ២០១៩​រាជធានី​ខេត្តចំនួន​​២៣​​មាន​ចំនួន​ប្រ​ជា​ជន​កើនឡើង ចំណែក​ខេត្ត​ចំនួន​ពីរ​ផ្សេង​ទៀត​បែរជា​ថយ​ចុះ​បន្តិច​បើធៀប​ទៅនឹង​ឆ្នាំ២០០៨។

តាម​ទិន្ន័យ​ជំរឿន​ឆ្នាំ២០១៩ ខេត្ត​បាត់ដំបង​មាន​ចំនួន​៩៨៧ ៤០០​នាក់ ខណៈ​ឆ្នាំ២០០៨​មាន​ចំនួន​១ ០២៥ ១៧៤ នាក់ ពោល​គឺ​ថយ​ចុះ​០,៣​ភាគ​រយ។

ចំណែក​ឯខេត្ត​កំពង់ចាមវិញ​កាលឆ្នាំ​២០០៨​មាន​ចំនួន​៩១៨ ៩៥៦​នាក់ ហើយ​នៅ​ឆ្នាំ​២០១៩​នេះ មាន​ចំនួន​៨៩៥ ៧៦៣នាក់​ថយ​ចុះ​០,២​ភាគ​រយ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់