• 2019-08-15 05:17:19
  • ព័ត៌មាន

ហ្វឺខ្មែរថ្មី ល្បីឆ្ងាញ់ជាប់ចិត្ត ឥលូវបើកសាខាទី ១៣នៅម្តុំចោមចៅហើយ

  • 2019-08-15 05:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ១៣​ សីហា​ ឆ្នាំ២០១៩​ ថ្មី​ៗ​នេះ Pho​ Cali​ ទើប​តែ​បើក​សម្ពោធ​ហាងថ្មីមួយទៀតហើយ ដែលជាសាខា​ទី​ ១៣​ របស់​ខ្លួន​ ​ស្ថិត​នៅ​ទីតាំងប្រមាណ​ ១០០ ម៉ែត្រ​ប៉ុណ្ណោះ​ពី​រង្វង់​មូល​ចោមចៅ​ ផ្លូវ​ជាតិ​លេខ​ ៣​ ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​ PTT។​

Pho Cali ជា​ហាង​ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​គឺ លោក​ស្រី​ គឹម​ លឹម​ងីម​ និង​ស្វាមី។​ ត្រឹម​តែ​ ៣ ឆ្នាំ​ប៉ុណ្ណោះ​ស្លាក​យី​ហោ Pho Cali បាន​លក់​សិទ្ធិ​អាជីវកម្ម (Franchise) និង​រីក​លូតលាស់​យ៉ាង​ឆាប់​រហ័ស ដោយ​បាន​ពង្រីក​សាខា​ជា​​បន្តបន្ទាប់​រហូត​ដល់​ទៅ​ ១៣កន្លែង​នៅ​កម្ពុជា ។

លោក លឹម​ គីម​រ័ត្ន​ ដែល​ជា​ម្ចាស់​ហាង ​និង​ជា​អ្នក​ទិញ​សិទ្ធ​អាជីវកម្ម​របស់​ ហ្វឺកាលី​ សាខាទី១៣​នេះ បាន​ឲ្យ​ដឹង​ថា​៖ «ដោយ​សារ​ Pho​ Cali​ កាន់​តែ​មាន​ភាព​ល្បីល្បាញ​ ជាមួយ​ការ​គាំទ្រ​ និង​ទទួល​ស្គាល់​រសជាតិ ទាំង​អតិថិជន​ខ្មែរ​ និង​បរទេស ទើប​ខ្ញុំ​សម្រេច​ចិត្ត​បើក​ហាង​បន្ថែម​ទៀត​ ដែល​នេះ​ជា​ហាង​ទី​ ២​ របស់​ខ្ញុំ​បន្ទាប់​ពី​ហាង​ទី​ ១​ (សាខា​វិថី​ម៉ុង​ឬទ្ធី)»។

Pho​ Cali​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ហាង​ហ្វឺ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសេស​តម្លៃ​សមរម្យ​ នាំ​យក​សាច់គោ​អូស្រ្តាលី​គុណភាព​ខ្ពស់​ និង​មាន​ភេសជ្ជៈ​ជា​ច្រើន​ជាង​ ៣០​ មុខ​សម្រាប់​អតិថិជន​ជ្រើស​រើស​ទៀត​ផង។

ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង ៖​

  • Pho​ Cali​ Cambodia​ : ០១៧​ ៩៨៨​ ៧៧៧​
  • Pho​ Cali​ ព្រៃព្រីង​ ផ្លូវជាតិ​លេខ​៣​ : ០១៦ ៨៥​ ១២៣៤
  • Facebook : Pho Cali Cambodia

អត្ថបទ៖ Sokchea Heng

មតិយោបល់
អត្ថបទថ្មី