• 2019-08-16 03:54:48
  • ព័ត៌មាន

ហេតុផល ៥ យ៉ាងដែលអ្នកមានលុយគួរគិតគូរបោះទុនទិញដី ឬ ផ្ទះ

  • 2019-08-16 03:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​មាន​ផ្ទះ​ដ៏​សមរម្យ​មួយ​ជា​ក្ដី​ស្រមៃ​របស់​មនុស្ស​គ្រប់​គ្នា។​ ផ្ទះ​មិន​ត្រឹម​តែ​ជា​កន្លែង​ស្នាក់​អាស្រ័យ​ទេ​ ថែម​ទាំង​ជា​ទី​កន្លែង​ទទួល​រ៉ាប់​រង​សមាជិក​គ្រួសារ​ដែល​មាន​កាន់​តែ​ច្រើន​ឡើង​ៗ​ទៀត​ផង។​ ក្រៅ​ពី​ជោគ​ជ័យ​ក្នុង​ជីវិត​មួយ​ហើយ​ ការ​មាន​ផ្ទះ​មាន​ដី​ជា​របស់​ខ្លួន​ឯង​ក៏​ជា​ការ​វិនិយោគ​មួយ​ប្រភេទ​ដែរ ហើយ​នេះ​ជា​មូលហេតុ ៖​

១. ផ្ទះ ​និង​ដី​តែង​ឡើង​ថ្លៃ​ជានិច្ច​

ដី​ជា​ធនធាន​មាន​កំណត់​ ខណៈ​ពេល​ដែល​តម្រូវ​ការ​មាន​មិន​ចេះ​ឈប់​ឈរ​តាម​ចំនួន​ប្រជាជន​ដែល​កើន​ឡើង​ជា​លំដាប់​រៀង​រាល់​ឆ្នាំ។​ បើ​សិន​លោក​អ្នក​អាច​ស្វែង​រក​ដី​ធ្លី​ ផ្ទះ​នៅ​តំបន់​ដែល​ត្រូវ​ប៉ាន់​នៅ​នា​ថ្ងៃ​អនាគត​ក្នុង​តម្លៃ​កាន់​តែ​ទាប​ ឱកាស​ចំណេញ​កាន់​តែ​ខ្ពស់។​

២. ដី​និង​ផ្ទះ​ជា​ចំណុច​បង្កើន​ចំណូល​

បើ​លោក​អ្នក​ជា​ម្ចាស់​កម្មសិទ្ធិ​ផ្ទះ​ ដី​ ឬ ខុនដូ​នៅ​ទីតាំង​ល្អ​ណាមួយ​ ដូច​ជា​ក្បែរ​កន្លែង​ធ្វើការ​ ក្រុមហ៊ុន​ ក្បែរ​សាលារៀន​ តំបន់​ពាណិជ្ជកម្ម​រោង​ចក្រ​ឧស្សាហ​កម្ម​ នឹង​កាន់​តែ​ពិសេស។​ លោក​អ្នក​អាច​បើក​ជួល​ជា​កន្លែង​ស្នាក់​នៅ​ ទី​តាំង​លក់​ដូរ​ ឬ​ជា​ Home​ Office​ ក៏​បាន។​

៣. ផ្ទះ​ទិញ​ផ្ទះ​

បើ​លោក​អ្នក​ធ្លាប់​ស្រមៃ​ចង់​បាន​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​ ប្រហែល​ត្រូវ​ចំណាយ​ពេល ​និង​ធនធាន​ច្រើន។​ តែ​បើ​លោក​អ្នក​មាន​ផ្ទះ​ មាន​ដី​ជា​របស់​ខ្លួន​ឯង​ទោះ​តូច​ក្ដី​ ឬ ធំ​ក្ដី​ អាច​លក់​វា​ប្រមែ​ប្រមូល​ទិញ​ដី​ ទិញ​ផ្ទះ​ធំ​ៗ​តាម​បំណង​ប្រាថ្នា​បាន។​ ដូចនេះ​ បើ​មាន​ឱកាស​ទិញ​ដី​ទុក​នៅ​កន្លែង​ល្អ​ គួរ​តែ​ទិញ​ទុក​ទៅ​ ថ្ងៃ​ក្រោយ​អាច​លក់​ទិញ​ផ្ទះ​ក្នុង​ក្ដី​ស្រមៃ​បាន។​

៤. ផ្ទះ​បង្កើត​វិន័យ​នៃ​ការ​សន្សំ​លុយ​

កម្ចី​ទិញ​ផ្ទះ​ពី​ធនាគារ​រយៈពេល​យូរ​ដែល​មាន​រយៈ​ពេល​វែង​ លើស​ពី​ ១០ឆ្នាំ​ រាប់​ថា​ជា​ការ​វិនិយោគ​រយៈពេល​វែង​ដែល​មាន​ហានិភ័យ​ទាប​ ហើយ​ផ្ដល់​ផល​ប្រយោជន៍​ល្អ​ច្រើន​ជាង​ បើ​ប្រៀប​ធៀប​នឹង​ការ​សន្សំ​លុយ​ទុក​​ចាំ​ទិញ​ដី​ដែល​មាន​តម្លៃ​កាន់​តែ​ខ្ពស់​រាល់​ឆ្នាំ។​

៥. ផ្ទះ​ជាទី​បន្ទាល់​ពេល​មាន​អាសន្ន​

បើ​សិន​ថ្ងៃ​ណាមួយ​មាន​ហេតុការណ៍​អាក្រក់​កើត​ឡើង​ ត្រូវ​ការ​លុយ​សុទ្ធ​បន្ទាន់​ លោក​អ្នក​អាច​យក​ផ្ទះ​ទៅ​លក់​ ទៅ​ដាក់​បញ្ចាំ​ ឬ​សុំ​ Refinance​ ការ​បង់​ប្រាក់​ពី​ធនាគារ​ក៏​បាន។​ ហេតុ​នេះ​ហើយ​ទើប​មាន​ដី​ មាន​ផ្ទះ​មិន​ចេះ​ខាត​ដូច​មាន​ឡាន ​ឬ​របស់​ទំនើប​ៗ​ទេ។​

បើ​សិន​លោក​អ្នក​កំពុង​សម្លឹង​រក​ទិញ​ដី​ ផ្ទះ​ល្វែង​ វីឡា​នៅ​តំបន់​ដែល​មាន​សក្ដានុពល​ ឥលូវ​នេះ​គម្រោង​សំណង់​ផ្ទះ​ល្វែង​ និង​វីឡា​មាន​ជ័យ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ ភូមិ៣​ សង្កាត់១​ ក្រុង​កំពង់សោម​ ខេត្ត​ព្រះសីហនុ​ តំបន់​ឃ្លាំង​លើ​ ផ្លូវ​RCI​ នៅ​ជិត​រោង​ចក្រ​ RCI​ កំពុង​បើក​លក់​គម្រោង​ជា​ផ្លូវ​ការ​ហើយ។​

គ្រាន់​តែ​កក់​បិទ​ទីតាំង​ភ្លាម​ លោក​អ្នក​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់​ ១០​ ០០០​ដុល្លារ​ភ្លាម​ សម្រាប់​តែ​អតិថិជន​ ១០ នាក់​ ដំបូង​ប៉ុណ្ណោះ។​  

គម្រោង​សំណង់​ផ្ទះ​ល្វែង​ និង​វីឡា​មាន​ជ័យ​ លោក​អ្នក​នឹង​ទទួល​បាន​ផល​ចំណេញ​ជា​ច្រើន​ ដូចជា​ទទួល​បាន​ប្លង់​រឹង​ ប្រព័ន្ធ​ទឹក​ភ្លើង​ ផ្ទះ​ដែល​មាន​ផាសុកភាព​ គុណភាព​ខ្ពស់​ សាង​សង់​លឿន​ ឆាប់​បាន​ចូល​នៅ​ និង​អាច​ប្រកប​អាជីវកម្ម​បាន៕​   ព័ត៌មាន​បន្ថែម​សូម​ទាក់ទង ៖​

  • ០៩៣ ៤៨៥ ៧៥៧
  • ០១១ ៤៧៥ ៥៤៣

អត្ថបទ៖ Sokchea Heng

មតិយោបល់