• 2019-08-16 09:26:47
  • ព័ត៌មាន

ចេញរូបរាងហើយ​មន្ទីរពិសោធន៍ ២ដំបូងគេក្នុងចំណោម ២០នៅវិទ្យាល័យតាមខេត្តពីមិត្តហ្វូន

  • 2019-08-16 09:26:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៤ និង ១៥​ សីហា ២០១៩កន្លង​ទៅ​នេះ ក្រុមហ៊ុន​ មិត្ដហ្វូន បាន​បើក​សម្ពោធ​មន្ទីរ​ពិសោធ​ ២ ជា​លើកដំបូង សម្រាប់​វិទ្យាល័យ​ហ៊ុន​សែន​ទួល​ខ្ពស់ និង​វិទ្យា​ល័យ​ហ៊ុន​សែន​កំពង់លែង ក្រោម​អធិបតី​ភាព​ឯកឧត្ដម​ ហង់ ជួនណារ៉ុន រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋ​មន្ដ្រី​ក្រសួង​ប្រៃសណីយ​ និង​ទូរគមនាគមន៍។

នេះ​ជា​ជំហាន​ដំបូង​ក្នុង​គម្រោង​មិត្ដហ្វូន ​លើ​​ការ​បំពាក់​បរិក្ខាមន្ទីរ​ពិសោធ​​ និង​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​ព័ត៌មាន​វិទ្យា​នៅតាម​វិទ្យា​ល័យ​ជាង ២០ ទីតាំង​ទូទាំង​ប្រទេស​។

បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ក្រោម​ចក្ខុវិស័យរបស់​មិត្ដហ្វូន ​គឺជា​កត្ដា​ចាំបាច់​នៃ​យុគ​សម័យ​ឌីជីថល​(Digital Transformation) នា​ពេល​បច្ចុប្បន្ន រួម​ទាំង ការ​អប់រំ​ផង​ដែរ​។ ដើម្បី​ផ្ដល់​​ភាព​ងាយ​ស្រួល​ផ្នែក​ព័ត៌មាន​វិទ្យា​ចំពោះ​ការ​សិក្សា និង​បណ្ដុះ​បណ្ដាល​ ​មន្ទីរ​ពិសោធ​នេះ​បាន​​ចូល​រួមចំណែក​​ពង្រឹង​សមត្ថភាព​ជំនាញ​ផ្នែក​ព័ត៌មាន​វិទ្យា​ក្រោម​គោល​​ការណ៍​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។

មិត្ដហ្វូន បាន​ដាក់​សំណើ​ដល់​ក្រសួង​នានា និង​ មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព ​​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍ បច្ចេក​វិទ្យា​​គមនាគមន៍ និង ព័ត៌មាន​ (CBRD) ដើម្បី​​បង្កើត​មន្ទីរ​ពិសោធ​​ទាំង​នេះ​នៅតាម​វិទ្យាល័យ​ជា​ច្រើន​ក្នុង​រយៈ​ពេល​ ៣ ឆ្នាំ​ (២០១៩ - ២០២១) លើ​​ ២០ វិទ្យាល័យ​ក្នុង ១៣ ខេត្ដ​ទូទាំង​ប្រទេស​។

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ លោក ហឿង គុជច័ន្ទតារា នាយករង​ក្រុមហ៊ុន​មិត្ដហ្វូន បាន​ឲ្យ​ដឹង​ថា​៖ «​មិត្ដហ្វូន​ សូម​ថ្លែង​អំណរគុណ​ដល់​ក្រសួង​ មូលនិធិ CBRD សម្រាប់​ការ​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​មិត្ដ​ហ្វូន បញ្ចប់​ការ​បង្កើត​មន្ទីរ​ពិសោធ​នៅ ២ សាលា​ក្នុង​ចំណោម​ ២០ សាលា​រៀន​។ មិត្ដ​ហ្វូន ប្ដេជ្ញា​បង្ហើយ​កិច្ចការ​លើ​សាលា​ចំនួន ១៨ ទៀត​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៩ នេះ ដើម្បី​ប្រគល់​ជូន​ក្រសួង​អប់រំ​មុន​បវេសនកាល​ថ្មី​ចូល​មកដល់​»។

ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋ​មន្ដ្រី​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍

ថ្លែង​ក្នុង​ព្រឹត្ដិការណ៍នោះ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋ​មន្ដ្រី​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ បាន​កោត​សរសើរ​ចំពោះ​កិច្ចខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុមហ៊ុន មិត្ដហ្វូន។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​អរគុណ​ចំពោះ​មិត្ដហ្វូន ទាំង​ក្រសួង​អប់រំ ​និង​ក្រសួង​​ ប្រៃសណីយ និង​ទូរគមនាគមន៍ អាច​ធានាការ​ជឿ​ជាក់​​ថា មន្ទីរ​ពិសោធ​​នៅតាម​វិទ្យាល័យ​នានាទាំង​នេះ​​ គឺ​ជាទី​ដែល​សិស្ស​ជំនាន់​ថ្មី​នឹង​មាន​ជំនាញ​ផ្នែក​ Digital Transformation ចំពោះ​ឧស្សាហកម្ម​ 4.0។

មិត្ដហ្វូន​ មាន​ការ​តាំង​ចិត្ដ​ខ្ពស់​ក្នុងការ​វិនិយោគ​នៅ​តាម​តំបន់​ជន​ដាច់​ស្រយាល​បំផុត​សម្រាប់​កិច្ចការ​អភិវឌ្ឍ​ប្រទេស​ជាតិ​»។

ព្រឹត្ដិការណ៍​សម្ពោធ​មន្ទី​រពិសោធ​​ត្រូវបាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​មិត្ដហ្វូន និង​វេបសាយ​ផ្លូវ​ការ​របស់​ក្រសួង​ប្រៃសណីយ www.facebook.com/metfone.closer និង​ទូរគមនាគមន៍ www.mptc.gov.kh

អត្ថបទ៖ លីដា

មតិយោបល់