• 2019-08-20 05:28:07
  • ព័ត៌មាន

ទីបំផុត ABA ចាប់ដៃ True Money ជាផ្លូវការហើយ ឯអតិថិជនក៏ចំណេញច្រើនដែរ

  • 2019-08-20 05:28:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ប្រកាស​ជា​ផ្លូវ​ការ​ស្ដី​ពី​កិច្ចសហការ​រវាង​ធនាគារ​ ABA​ និង​ True​ Money​ ទើប​តែ​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នៅ​សណ្ឋាគារ​សូហ្វីតែល​ ភូគីត្រា​ភ្នំពេញ។​

កិច្ច​សហការ​គ្នា​លើក​នេះ​ អាច​និយាយ​បានថា​ជា​ជំហាន​ថ្មី​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ដែល​នាំ​បច្ចេកវិទ្យា​ ភាព​ងាយ​ស្រួល​ សុវត្ថិភាព​មួយ​កម្រិត​ទៀត​ដល់​ប្រជាជន​កម្ពុជា។​

ទ្រូម៉ាន់នី​ ជា​ក្រុមហ៊ុន​មាន​សាខា​ច្រើន​ជាង​គេ​មួយ​ទូទាំង​ប្រទេស​កម្ពុជា​ ដែល​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ​អាច​ទៅ​ស្វែង​រក​សេវា​បាន​នៅ​ជិត​ផ្ទះ​បំផុត។​ ដូចគ្នា​នេះ​ដែរ​ ធនាគារ​ធំ​និង​ទំនើប​ ABA​ ក៏​ជា​ធនាគារ​ដែល​ត្រូវ​គេ​ស្គាល់​ថា​មាន​ភាព​ទំនើប​ ទាន់សម័យ​ មាន​សុវត្ថិភាព​ខ្ពស់​ និង​សេវាកម្ម​ល្អ។​

ក្រុមហ៊ុន​ទាំងពីរ​សុទ្ធតែ​មាន​កម្មវិធី​ទូរសព្ទ​ជួយ​សម្រួល​ដល់​ការ​ប្រើប្រាស់​សេវា​របស់​អតិថិជន​ខ្លួន​ដូច​គ្នា​ កិច្ចសហការ​គ្នា​លើក​នេះ​ ធ្វើ​ឲ្យ​អតិថិជន​ដែល​ត្រូវ​ការ​បង់​កម្ចី​ធនាគារ​អាច​បង់​តាម​ True​ Money​ Application​ ឬ​ អាច​បង់​សេវា​ផ្សេង​ៗ​ដោយ​ប្រើ​ ABA​ Mobile​ Application​ ដូច​គ្នា។​ ក្រៅ​ពី​ភាព​ងាយ​ស្រួល​ ឆាប់រហ័ស​ សុវត្ថិភាព​ហើយ ​អតិថិជន​ទាំងពីរ​ស្ថាប័ន​ថែមទាំង​ទទួល​បាន​ផល​ប្រយោជន៍​ជា​ច្រើន​ពី​កិច្ចសហការ​គ្នា​លើក​នេះ​ទៀត​ផង។​

លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ បាន​ថ្លែង​ក្នុង​ពីធី​ប្រកាស​ជា​ផ្លូវការ​ថា “​ យើង​នឹង​ចាប់ដៃ​គ្នា​ជាមួយ​ទ្រូម៉ាន់នី​ បង្កើត​ One​ Stop​ Solution​ សម្រាប់​ប្រជាជន​កម្ពុជា​លើ​វិស័យ​ហិរញ្ញវត្ថុ ”។​

ចាប់​ពី​ពេលនេះ​ទៅ​ លោក​អ្នក​អាច​បង់​ប្រាក់​កម្ចី​ធនាគារ​ ABA​ និង​កម្ចី​មីក្រូហិរញ្ញវត្ថុ​តាម​រយៈ​ទ្រូម៉ាន់នី​ ហើយ​ផ្ទេរ​ប្រាក់​ពី​ទ្រូម៉ាន់នី​ទៅ​ធនាគារ​បង់​សេវា​ផ្សេង​ៗ​និង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ផង៕​

អត្ថបទ៖ Sokchea Heng

មតិយោបល់