• 2019-08-20 06:33:31
  • ព័ត៌មាន

ដូចព្រះ​ជួយ​! កំពុងខ្វះ​ខាត​ថវិកាសម្រាប់ប្រឡង​បាក់ឌុប អភិបាល​ខេត្ត​ចុះជួយ​ផ្ទាល់​

  • 2019-08-20 06:33:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អភិបាល​ខេត្ត​កំពង់ចាម​បាន​ចុះ​ជួប​ផ្ទាល់​ជាមួយ​នឹង​សិស្ស​ស្រីពី​រនាក់​ដែល​ថាមក​ប្រឡង​បាក់ឌុបមិន​មាន​ថវិកាគ្រប់គ្រាន់​ដើម្បី​ទិញអាហារ​បរិភោគ​ពេល​ប្រឡង ខណៈម្ដាយ​កំពុង​មានជំងឺផង។

(អភិបាល​ខេត្ត​កំពង់ចាម​ផ្ដល់​វិកាដល់​សិស្សពីរ​នាក់​កំពុង​ខ្វះខាតថវិកា​ពេល​កំពុង​ប្រ​ឡង​បាក់ឌុប/រូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម)

ប្រភពពី​រដ្ឋបាល​ខេត្ត​កំពង់ចាម​ឲ្យ​ដឹងថា​ក្រោយ​ពី​ទទួល​ព័ត៌មាន​ថាសិស្ស​ស្រីពីរ​រូប​ឈ្មោះ វេត ស្រីអ៊ាង និង​យ៉េត សុខខេង រស់នៅ​ឯស្រុក​ស្ទឹង​ត្រង់​បាន​មក​ប្រ​ឡង​នៅ​ក្រុង​កំពង់ចាម​មិនមាន​ថវិកាទិញបាយ​ទទួលទាន និង​ចាយវាយ​ពេលប្រ​ឡង ឯកឧត្តម អភិបាល​ខេត្ត អ៊ុន ចាន់ដា បាន​ចុះជួប និង​ផ្ដល់​វិកា​​៨០​ម៉ឺន​រៀល។

ប្រ​ភព​ឲ្យ​ដឹង​ថា​សិស្ស​ដែល​ខ្វះ​ខាត​នេះ​មាន​ម្ដាយ​កំពុងទទួលការ​វះកាត់​នៅមន្ទីរពេទ្យទៀត​ផង។ ប្រ​ភព​ពី​រដ្ឋបាល​ខេត្ត​កំពង់ចាម​សរសេរទៀតថា៖ «ឯកឧត្តម បានផ្តាំ​​ផ្ញើដល់សិស្ស​ទាំងពីរនាក់​ ត្រូវ​ខិត​ខំប្រឡង ឲ្យ​បាន​ជាប់ជា​ស្ថាពរ​ក្នុង​ការ​ប្រឡ​ងនេះ។​ ឯកឧត្តម​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថាប្រសិន​បើបេក្ខនារី​ទាំងពីរ​ មាន​បញ្ហារ​ទុក្ខលំបាក​សូមទំនាក់​ទំនង​មក​រូបឯកឧត្តម​ផ្ទាល់​តែ​ម្តង»៕​

អត្ថបទ៖ ទូច សុខា

មតិយោបល់