- 2019-08-21 06:28:02
- ព័ត៌មាន
មជ្ឈមណ្ឌលកម្សាន្ត WB Arena បានបង្កើតផ្សារលក់ទំនិញ
- 2019-08-21 06:28:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មជ្ឈមណ្ឌលកម្សាន្ត WB Arena បានបង្កើតផ្សារលក់ទំនិញ
ចន្លោះមិនឃើញ
ដើម្បីលើកកំពស់អាជីវកម្មខ្នាតតូច និងមធ្យម មជ្ឈមណ្ឌលកម្សាន្ត WB Arena បានបង្កើតផ្សារលក់ទំនិញដែលជាឪកាសបន្ថែមសម្រាប់បង្ហាញពីផលិតផលរបស់សហគ្រិនខ្នាតតូច និង មធ្យមនៅក្នុងស្រុក ក្នុងអំឡុងពេលដើរកម្សាន្ដរបស់ភ្ញៀវទេសចរ ជាមួយនិងទីតាំងស្រស់ស្អាតដ៏សែនមនោរម្យ និងបរិយាកាសបរិសុទ្ធពីជំនោរទន្លេស្ថិតនៅចន្លោះទន្លេបាសាក់ និងផ្លូវជាតិលេខ 2។
មជ្ឈមណ្ឌលកម្សាន្ត WB Arena ដែលបានដំណើរការចាប់តាំងពីកក្កដា ជាសំណង់អគារដែលមានស្ថាបត្យកម្មដ៏ស្អាតអស្ចារ្យ បានបង្កើតទីតាំងសម្រាប់ដំណើរអាជីវកម្ម និងផ្សារលក់ទំនិញដែលស្ថិតត្រង់ចំណុចកណ្ដាលមជ្ឈមណ្ឌលកម្សាន្ត WB Arena ព្រមទាំងមានទីធ្លារប្រកបដោយភាពច្នៃប្រឌិតនិងលម្អទៅដោយស្នាដៃសិល្បៈល្អប្រណីត ហើយនិងមានភាពកម្សាន្តគ្រប់បែបយ៉ាងនៅកន្លែងតែមួយ ជាមួយបរិយាកាសបើកចំហជាប់នឹងមាត់ទន្លេ ដែលជាកន្លែងកំពុងមានកំណើនទស្សនាខ្លាំងពីសាធារណៈជន។
ផ្សារលក់ទំនិញមានតូបដែលសាកសមសម្រាប់អាជីវកម្មលក់គ្រឿងអលង្ការរចនាក្នុងស្រុក និងអន្តរជាតិ ហាងសម្លៀកបំពាក់ ហាងវ៉ែនតា ហាងលក់ផលិតផលគ្រឿងសម្អាង ផលិតផលសុខភាព ក៏ដូចជា ហាងលក់ស្បែកជើងគ្រប់ប្រភេទ និងហាងលក់គ្រឿងបរិក្ខារជាច្រើនផ្សេងទៀតផងដែរជាជម្រើសល្អសម្រាប់សហគ្រិនដែលមានបំណងបើកអាជីវកម្មខ្នាតតូច ឬកំពុងស្វែងរកទីតាំងដើម្បីពង្រីកអាជីវកម្មរបស់គាត់។
មជ្ឈមណ្ឌលកម្សាន្ត WB Arena ផ្តល់ឱកាសពិសេសចំពោះសហគ្រិនដែលមានចំណាប់អារម្មណ៍លើការជួលតូប ដោយអនុញ្ញាតអោយចាប់ផ្ដើមដំណើរការដោយឥតគិតថ្លៃឈ្នួលតូបពីខែនេះ ដល់ខែធ្នូ ឆ្នាំ2019 និងផ្តល់ជូនរយៈពេល1 ខែសម្រាប់ត្រៀមលក្ខណៈឱ្យបានរួចរាល់ដើម្បីបើកដំណើរការ បន្ទាប់ពីចុះឈ្មោះរួច។
មជ្ឈមណ្ឌលកម្សាន្ត WB Arena មានទីតាំងស្ថិតនៅចន្លោះទន្លេបាសាក់ និងផ្លូវជាតិលេខ 2 ដែលមានផ្លូវងាយស្រួលចេញចូល ចម្ងាយត្រឹមតែ 15 នាទីប៉ុណ្ណោះពីកាស៊ីណូណាហ្គាវើលដ៍។ ត្រឹមតែ 3 គីឡូម៉ែត្រពីស្ពានអាកាសព្រះមុនីវង្ស និង ៥ នាទីពីមហាវិថីសម្ដេច ហ៊ុន សែន(ផ្លូវ ៦០ម៉ែត្រ) ហើយនៅជិតសាលារៀន International School of Phnom Penh (ISPP)។ សម្រាប់ព័ត៌មានបន្ថែមអំពីការជួល សូមទាក់ទង The Mall Company
ទូរសព្ទ៖ 089 999 681 | 093 999 627 (ភាសាអង់គ្លេស និងខ្មែរ)
អ៉ីមែល៖ leasing@themallcompany.com