• 2019-08-22 03:44:24
  • ព័ត៌មាន

អ៊ីតាលីពិន័យស្ថាបត្យករជិត ១០ម៉ឺនដុល្លារ ក្រោយសង់ស្ពានខុសបច្ចេកទេស

  • 2019-08-22 03:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​នៃ​ទីក្រុង Venice ប្រទេសអ៊ីតាលី បាន​ធ្វើ​ការ​ផាក​ពិន័យ​ស្ថាបត្យករ​ជិត ១០​ម៉ឺន​ដុល្លារ​ក្រោយ​ពេល​ដែល​បង្ក​កំហុស​បច្ចេកទេស​សាង​សង់​ស្ពាន​មួយ​ខ្សែ។

យោងតាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ស្ថាបត្យករ​ជនជាតិ​អេស្ប៉ាញ​ឈ្មោះ Santiago Calatrava ត្រូវ​បាន​ផាក​ពិន័យ​ជាង ៨៦ ០០០​ដុល្លារ​ក្រោយ​បង្កើត​កំហុស​ពេល​គូរ​ប្លង់​ស្ពាន​ដែល​ឆ្លង​កាត់​ប្រឡាយ Grand Canal។ ការ​សម្រេច​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ៩​ខែ​ឧសភា​កន្លង​ទៅ​ដោយ​តុលាការ​ប្រទេស​អ៊ីតាលី។ តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​ថា ស្ពាន​ដែល​ស្ថាបត្យករ​ខាង​លើ​សាង​សង់ មិន​មាន​គុណភាព​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​លើស​លប់​ក្នុង​ទីក្រុង Venice។ ដោយ​សារ​ស្ពាន​នេះ ធ្វើ​ឡើង​ដោយ​គ្រោង​ដែក និង​ក្រាល​កញ្ចក់​នៅ​ផ្លូវ​ដើរ អាជ្ញាធរ​អះអាង​ថា​ផ្នែក​ខ្លះ​នៃ​កញ្ចក់​ស្ពាន បាន​ប្រេះ​ស្រាំ​រួច​ទៅហើយ​តម្រូវ​ឲ្យ​ផ្លាស់​ប្ដូរ​ថ្មី។

គួរ​ឲ្យ​ដឹង​ថា ស្ពាន​ដែល​មាន​បញ្ហា​ខាង​លើ​ឈ្មោះ The Constition ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ ២០០៨ ជាមួយ​ប្រវែង​ជាង ៩០​ម៉ែត្រ ហើយ​ឈ្មោះ​របស់​វា​ត្រូវ​បាន​ដាក់​ជា​កិត្តិយស​នៃ​ការ​គម្រប់​ខួប ៦០​ឆ្នាំ​នៃ​រដ្ឋធម្មនុញ្ញ​អ៊ីតាលី៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់