- 2019-08-22 07:51:56
- ព័ត៌មាន
គួរឲ្យរន្ធត់! ទីក្រុងនៅប្រេស៊ីលប្រែជាងងឹតស្លុប ដោយសារផ្សែងពីភ្លើងឆេះព្រៃអាម៉ាហ្សូន
- 2019-08-22 07:51:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យរន្ធត់! ទីក្រុងនៅប្រេស៊ីលប្រែជាងងឹតស្លុប ដោយសារផ្សែងពីភ្លើងឆេះព្រៃអាម៉ាហ្សូន
ចន្លោះមិនឃើញ
ទីក្រុងធំជាងគេបំផុតក្នុងប្រទេសប្រេស៊ីល បានប្រែក្លាយជាងងឹតស្លុបភ្លាមៗនៅកណ្ដាលថ្ងៃត្រង់ក្រោយពេលដែលផ្សែងខ្មៅពីភ្លើងឆេះព្រៃអាម៉ាហ្សូនគ្របដណ្ដប់ទីក្រុងកាលពីថ្ងៃចន្ទកន្លងទៅ។
យោងតាមកាសែត Folha de S.Paulo ឲ្យដឹងថាទីក្រុង Sao Paulo បានប្រែក្លាយជាងងឹតស្លុបកាលពីវេលាម៉ោង ៣រសៀលហើយបន្ដអស់រយៈពេលជាង ១ម៉ោង។ ចំណែកឯអាជ្ញាធរក្រុងឲ្យដឹងថា ហេតុការណ៍នេះកើតឡើងដោយសារភ្លើងឆេះព្រៃអាម៉ាហ្សូនដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រឯណោះ។ ផ្សែងដែលហ៊ុយមកគ្របដណ្ដប់ទីក្រុងធ្វើឲ្យប្រែជាងងឹតស្លុបនេះ បានបង្កឲ្យមានការព្រួយបារម្ភជាខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គមអំពីភ្លើងដែលកំពុងឆេះព្រៃតំបន់ត្រូពិចធំជាងគេបង្អស់ក្នុងពិភពលោកដែលត្រូវបានគេស្គាល់ថាជា "សួតរបស់ផែនដី”។ យោងតាមភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងដែរថាមូលហេតុដែលបណ្ដាលឲ្យភ្លើងឆេះព្រៃអាម៉ាហ្សូន គឺបណ្ដាលមកពីសកម្មភាពរបស់មនុស្សដុត និងគ្រោះរាំងស្ងួត។
បើគិតមកទល់ពេលនេះ ស្ថិតិបង្ហាញថាភ្លើងបានឆេះព្រៃអស់ប្រមាណជាជាង ២ ២០០គីឡូម៉ែត្រការ៉េហើយក្រោយបន្ដឆាបឆេះអស់រយៈពេល ២សប្ដាហ៍ ខណៈពេលដែលមានការរិះគន់ជាច្រើនចំពោះការដឹកនាំរបស់រដ្ឋាភិបាលប្រេស៊ីលបច្ចុប្បន្ន៕