• 2019-08-23 06:19:00
  • ព័ត៌មាន

រកឃើញម្ចាស់ជ័យលាភី 3 រូប ក្នុងកម្មវិធីឆុងកាហ្វេថ្នាក់ជាតិប្រចាំឆ្នាំ 2019ហើយ

  • 2019-08-23 06:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្ររយៈពេលពីរថ្ងៃជាប់គា្នគឺនៅថ្ងៃទី 20 និង 21 សីហា 2019 នៅឯផ្សារទំនើប Aeon l បានរកឃើញបេក្ខជនទទួលជ័យលាភីទាំង 3 រូបហើយ សម្រាប់ការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិប្រចាំឆ្នាំ 2019 នេះ ( Cambodia National Barista Championship 2019 )។

តាមរយៈការវាយតម្លៃយ៉ាងផ្ចិតផ្ចង់ និងផ្តល់ពិន្ទុពីសំណាក់គណៈកម្មការជាតិ និងអន្តរជាតិទាំង 9 រូបរបស់យើង ក៏បានសម្រេចចិត្តជ្រើសរើស៖

  • ជ័យលាភីលេខ 1 ទៅលើបេក្ខជនកុសល និស្ស័យ ទទួលបានៈ ម៉ាស៊ីន កាហ្វេ Astoria Greta AEP & Mazzer Mini Manual + វិញ្ញា បនបត្រ ពី ក្រសួង ទេសចរណ៍ + ថ្នាក់ ជំនាញ ឆុង កាហ្វេ កម្រិត មធ្យម + តំណាងការប្រកួតបន្តនៅក្រៅប្រទេស។
  • ជ័យលាភីលេខ 2 បានទៅលើបេក្ខជន ម៉េត គីមមាឃ ទទួលបានម៉ាស៊ីនកាហ្វេ DeLonghi EC 685 & DeLonghi KG 521M + វិញ្ញាបនបត្រពីក្រសួងទេសចរណ៍ + ថ្នាក់ជំនាញឆុងកាហ្វេកម្រិតមធ្យម។
  • ជ័យលាភីលេខ 3 ទៅលើបេក្ខជន ណុប កក្កដាទទួលបានម៉ាស៊ីនកាហ្វេ DeLonghi EC 35.31 & DeLonghi KG 89 + វិញ្ញាបនបត្រពីក្រសួងទេសចរណ៍ + ថ្នាក់ជំនាញឆុងកាហ្វេកម្រិតមធ្យម។

គួរបញ្ជាក់ផងដែរថា ការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិ ប្រចាំប្រទេសកម្ពុជា 2019 ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន ខូហ្វី KOFI Co,.Ltd និង វិទ្យាស្ថាន ខូហ្វី KOFO Academy ក្រោមដោយកិច្ចសហការពីក្រសួងទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា ព្រមទាំងសមាគមភោជនីយដ្ឋានកម្ពុជា ក្នុងនោះផងដែរក៏មានសហការឧបត្ថមពីក្រុមហ៊ុនផ្សេងៗទៀត។

កម្មវិធីមួយនេះត្រូវបានរៀបចំឡើងតាំងពីឆ្នាំ 2010 ដែលមកដល់ពេលនេះមានរយៈពេល 9 ឆ្នាំហើយ ដោយគោលបំណងធំនៃការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិមានបួនចំនុចសំខាន់ៗ៖

  1. ផ្តល់នូវវេទិកាមួយសម្រាប់គ្រប់វិស័យទាំងអស់នៃឧស្សាហកម្មកាហ្វេដើម្បីចែករំលែកព័ត៌មាន និងរួមគ្នាលើកកម្ពស់ការប្រើប្រាស់កាហ្វេ និងអាជីវកម្មកាហ្វេ
  2. បង្កើតការយល់ដឹង និងលើកកម្ពស់ឧស្សាហកម្មកាហ្វេនៅកម្ពុជា
  3. ធ្វើបទបង្ហាញពីឧស្សាហកម្មកាហ្វេនៅវេទិកាជាតិ និងអន្តរជាតិ
  4. លើកទឹកចិត្តយុវជនជំនាន់ក្រោយ ក៏ដូចជាលើកកម្ពស់ជំនាញឆុងកាហ្វេនៅទូទាំងប្រទេស ។

អត្ថបទ៖ Khun Pisith

មតិយោបល់
អត្ថបទថ្មី