• 2019-08-24 03:37:00
  • សេដ្ឋកិច្ច

ហេតុផល៦​​យ៉ាង ​ដែល​អ្នក​គួរ​បញ្ចូល​តៃវ៉ាន់ ​​ទៅ​ក្នុង​បញ្ជី​​ដើរកម្សាន្ត​បន្ទាប់​របស់​អ្នក

  • 2019-08-24 03:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តៃវ៉ាន់​គឺ​ជា​​កន្លែង​ដើរកម្សាន្ត​ដ៏​ល្អ​ឆើត​នៅ​អាស៊ី​បូព៌ា​រាប់​តាំង​ពី​​សម្រស់​ភ្នំ​និង​សមុទ្រ​ដ៏​ត្រកាល ទីក្រុង​ឆើតឆាយ​ស៊ីវីល័យ ពិសេស​តម្លៃ​នៃ​ការ​ស្នាក់នៅ​ហូបចុក​ធូរថ្លៃ។

ខាង​ក្រោម​នេះ​គឺ​ជា​ហេតុផល​៦​យ៉ាង​ដែល​អ្នក​គួរ​បញ្ចូល​តៃវ៉ាន់​​ទៅ​ក្នុង​បញ្ជី​​ដើរកម្សាន្ត​បន្ទាប់​របស់​អ្នក៖

១ កន្លែង​ដើរ​មើល​ទេសភាព​ភ្នំ​ដ៏​ពេញនិយម​នៅ​អាស៊ី

ជាង​៧០​%​នៃ​ដែនកោះ​នេះ​គ្របដណ្តប់​ដោយ​ភ្នំ។ ភ្នំ​យូសាន (ឬ ភ្នំ​ថ្លើម​ថ្ម) ជាមួយ​កម្ពស់ ៣៩៥២​ម៉ែត្រ ជា​ភ្នំ​ខ្ពស់​បំផុត​មួយ​នៅ​តៃវ៉ាន់។ សម្រាប់​ប្រជាជន​ក្នុង​ស្រុក​ទូទៅ ភ្នំ​នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​វិមាន​មួយ។

២ ទីក្រុង​និង​ធម្មជាតិ​​ស្ថិត​នៅ​ចម្រុះ​គ្នា

អ្នកមិនចាំបាច់​ថា​ត្រូវ​តែ​ឡើង​ភ្នំ​កម្ពស់​រាប់​ពាន់​ម៉ែត្រ​ទើប​ឃើញ​សម្រស់​របស់​កោះតៃវ៉ាន់​ទេ។ ផ្លូវ​ដើរ Zhuilu Old Trail ប្រវែង​ ១,១០០ ម៉ែត្រ​បត់បែន​ពត់ពេន​តាម​ខ្នង​ភ្នំ​ធ្វើ​ឲ្យ​អ្នក​អាច​មើល​ទេសភាព​ទីក្រុង​យ៉ាង​ច្បាស់ ជាមួយ​នឹង​ទេសភាព​​ទន្លេ លីវូ (Liwu) នឹង​ធ្វើ​ឲ្យ​អ្នក​ដំណើរ​មាន​អារម្មណ៍​ថា​មេឃ​និង​ពួកគេ​ហាក់​នៅ​ជិត​គ្នា​បង្កើយ។

៣ អាហារតាមផ្លូវល្អណាស់

នៅ​តៃវ៉ាន់ យ៉ាងហោច​ណាស់​មាន​ផ្លូវ​មួយ​គឺ​មិន​សម្រាប់​ធ្វើ​ចរាចរណ៍​ទេ គឺ​វា​ជា​បណ្តុំ​កន្លែង​ដើរ​ញ៉ាំ​អាហារ​តាម​ចិញ្ចើម​ផ្លូវ។ Stinky tofu ប្រហែល​ជា​អាហារ​ដ៏​ពេញនិយម​បំផុត​ក្នុង​ចំណោម​ប្រជាជន​​តៃវ៉ាន់ ឬ គុយទាវ​​មួយ​ចាន​នៅ​ភោជនីយដ្ឋាន​​សាមញ្ញ​មួយ​ ចំណាយ​ខ្ទង់​៥​ដុល្លារ​ប៉ុណ្ណោះ។

៤ ជា​ឋានសួគ៌​សម្រាប់​អ្នកចូលចិត្ត​តែ

តំបន់​ (Maokong) ម៉ៅកុង ភាគ​ខាង​ត្បូង​ទីក្រុង​តៃប៉ិ គឺ​ជា​កន្លែង​ដាំ​ចម្ការ​តែ​ដ៏​ធំ​បំផុត​នៅ​តៃវ៉ាន់។ អង្គុយ​​នៅ​តៀម​លក់​តែ ស្រង់​ក្លិន​ដ៏​ឈ្ងុយ​​របស់​តែ​ក្លែម​ទេសភាព​ចម្ការ​តែ​​ជាមួយ​បរិយាកាស​ត្រជាក់​ល្មម នឹង​ធ្វើ​ឲ្យ​អ្នក​​​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ហាក់​កំពុង​ស្ថិតនៅ​ក្នុង​រឿង​ព្រេង​និទាន​ចិន​បុរាណ។

៥ តម្លៃ​នៃ​ការ​ស្នាក់នៅ​ធូរថ្លៃ

​​ហូសធែល (Hostel) បន្ទប់​គ្រែ​២​តម្លៃ​ប្រហែល ៣០​ដុល្លារ។ Lazy House Hostel នៅ​ហួលៀន (Hualien) ហើយ​និង NK Hostel នៅ​តៃប៉ិ​តែង​មាន​គុណភាព​ខ្ពស់ តែ​តម្លៃ​ធូរ​ខ្លាំង។

៦ ងាយស្រួល​ធ្វើ​ដំណើរ​ជុំវិញ​កោះ​តៃវ៉ាន់

រថភ្លើងល្បឿនលឿនរបស់កោះតៃវ៉ាន់​ពី​តៃប៉ិ​ទៅ​កាន់ Kaohsiung ឬ ស្ទើរ​ជុំវិញ​កោះ​ទាំង​មូល​​ដោយ​ប្រើ​ពេល​តែ ១​ម៉ោង​៤៥​នាទី ឬ ត្រូវ​ចំណាយ​​​ថ្លៃ​ធ្វើ​ដំណើរ​ប្រហែល ៤៥ ដុល្លារ ពោល​គឺ​បណ្តាញ​រថភ្លើង​ធម្មតា​ក៏​ល្អ​ផង​ដែរ​ដោយ​​ត​ភ្ជាប់​ទៅ​កាន់​ទីក្រុង​ធំៗ និង ប្រជុំជន​ឆ្ងាយៗ។

អាន៖ ​ប៊ូតាន់​​ប្រទេស​ស្រស់​ស្អាត​បំផុត ​គួរ​ទៅ​​ទស្សនា​ឲ្យ​បាន​ម្ដង​ក្នុង​ជីវិត

ប្រភព៖ Independent ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទថ្មី