• 2019-08-26 02:18:55
  • ព័ត៌មាន

ផ្ទៃដី​ព្រៃធំៗនៅ​អាស៊ីចំនួន​បួន ខ្លះមាន​ផ្ទៃ​ដល់​ជិត​ម៉ឺន​គីឡូម៉ែត្រការ៉េ​

  • 2019-08-26 02:18:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រៃឈើ​មិន​ត្រឹម​តែ​ផ្ដល់ជម្រក​ដល់​សត្វ​ព្រៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ផ្ដល់​នូវ​អុក​ស៊ីហ្សែន​ដល់​មនុស្ស​ដែល​ជា​របស់​មិន​អាច​កាត់​ថ្លៃ​បាន និង​ផ្ដល់ជា​ប្រ​យោជន៍​ច្រើន​រាប់​មិន​អស់​ផ្សេង​ទៀត​ដល់​មនុស្ស​ជាតិ​រាប់ជំនាន់​ផង​ដែរ។

ទាំង​នេះ​ជា​ដី​ព្រៃ​ឈើ​ធំៗ​ចំនួន​៤​ដែលមាន​វត្តមាន​នៅ​តំបន់អាស៊ី៖ Largest Forests in the World

១. ព្រៃ​អភិរក្សSinharaja៖ ព្រៃ​នេះ​បាន​ចុះ​បញ្ជីជា​​តំបន់​បេតិកភណ្ឌ​ពិភព​លោក​កាលពី​ឆ្នាំ​១៩៨៨​ ដោយ​សា​រតម្លៃ​នៃ​បេតិកភណ្ឌ និង​ភាព​សម្បូ​របែប​នៃ​ជីវចម្រុះ​នៅ​ទី​នោះ។ ព្រៃនេះមាន​ទំហំ​ប្រ​ហែល​៨៨​គីឡូម៉ែត្រ​ការ៉េ ស្ថិត​ក្នុង​ប្រទេស​ស្រីលង្ការ។

(ព្រៃ​អភិរក្សSinharaja)

២.​ឧទ្យាន​ជាតិKinabalu៖ ព្រៃនេះមាន​ផ្ទៃ​ជាង៧៥០​គីឡូម៉ែត្រការ៉េ​ ស្ថិត​នៅក្នុង​​ប្រ​ទេស​ម៉ាឡេស៊ី ដែល​ជាកន្លែង​ប្រ​មូលផ្ដុំ​ដោយ​ប្រ​ភេទ​ផ្កាអ័រគីដេជា​១០០០​ប្រ​ភេទ និង​ប្រ​ភេទ​រុក្ខជាតិ​រាប់​ពាន់​ប្រ​ភេទ​ផ្សេងៗទៀត។ ដោយ​សារតែភាព​សប្បូរបែប​នៃប្រភេទ​​រុក្ខជាតិ​បែបនេះធ្វើឲ្យ​ឧទ្យាន​ជាតិ​មួយ​នេះ​ក្លាយ​ជា​មជ្ឈមណ្ឌល​រុក្ខជាតិ​ជម្រុះធំជាង​គេ​នៅ​អាស៊ីអាគ្នេយ៍។

( (ឧទ្យាន​ជាតិKinabalu)

៣.ព្រៃXishuangbanna៖ ព្រៃ​នេះ​មាន​រុក្ខជាតិ​ត្រូពិកជាង​១៣ ០០​០ ប្រ​ភេទ រូប​ទាំង​ប្រ​ភេទ​ដែល​រង​គ្រោះ​ជិត​ផុត​ពូជ៥៨​ប្រ​ភេទ​ផង។ ព្រៃនេះ​មាន​ផ្ទៃ២៤០០គីឡូម៉ែត្រ​ការ៉េ ស្ថិត​ក្នុង​ប្រទេស​ចិន។ ព្រៃ​នេះ​ក្លាយជា​កន្លែង​ស្រាវជ្រាវ​មួយ​របស់​ចិន​ទាំង​ទង​នឹង​ប្រ​ព័ន្ធ​អេកូឡូហ្ស៊ី និង​ការ​រុក​រក​ជីវិត​ផ្សេងៗទៀត​នៅ​ក្នុង​ប្រ​ព័ន្ធអេកូឡូហ្ស៊ី។​

៤. Sundarbans៖ ជា​តំបន់​ព្រៃ​នៃដើម​កោង​កាង​​ដែល​មាន​ផ្ទែ​ជាង​៩ ៩០០គីឡូម៉ែត្រ​ការ៉េ ស្ថិត​នៅ​ក្នុង​ប្រ​ទេស​ឥណ្ឌាផង និង​បង់ក្លាដេស​ផង៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម